ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីរថយន្តRAV4 ប៉ះគ្នាជាមួយរថយន្តFord មានការ​វាយ​ប៉ូលីសចុះទៅអន្តរាគមន៏ ដោយអួតខ្លួនថាជាប៉ួលីសជាន់ខ្ពស់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត RAV4 ពាក់ស្លាក​លេខ​ ភ្នំពេញ 2P-7186 បើក​បរដោយ​បុរស​ ជន​ជាតិ​វៀតណាម និង​រួម​ដំណើរ​ដោយ​បុរស​ ០៣នាក់ទៀត សុទ្ធតែស្រវឹង បាន​ធ្វើ​ដំណើរ ក្នុងទិសដៅ ពីកើត​ទៅ​លិច ពេលនោះដែរក៏មានរថយន្ត​ម៉ាក​Ford ពណ៌ស ពាក់ស្លាក​លេខ អង្គការ O1-7325 បើក​ក្នុងទិសដៅ ពីត្បូងទៅជើង បើក​មក​ដល់​ ចំណុច មុខ​វត្ត​ដំដែក ដែរជា​កន្លែង

រាជធានី​ភ្នំពេញ ៖ រថយន្ត RAV4 ពាក់ស្លាក​លេខ​ ភ្នំពេញ 2P-7186 បើក​បរដោយ​បុរស​ ជន​ជាតិ​វៀតណាម និង​រួម​ដំណើរ​ដោយ​បុរស​ ០៣នាក់ទៀត សុទ្ធតែស្រវឹង បាន​ធ្វើ​ដំណើរ ក្នុងទិសដៅ ពីកើត​ទៅ​លិច ពេលនោះដែរក៏មានរថយន្ត​ម៉ាក​Ford ពណ៌ស ពាក់ស្លាក​លេខ អង្គការ O1-7325 បើក​ក្នុងទិសដៅ ពីត្បូងទៅជើង បើក​មក​ដល់​ ចំណុច មុខ​វត្ត​ដំដែក ដែរជា​កន្លែង ផ្លូវកែង​រថយន្ត Ford ក៏ប៉ះគ្នាចំហៀង ខាងឆ្វេងជាមួយ រថយន្តRAV4 ។

ហេតុការណ៏នេះ​កើតឡើងនៅ វេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី ២៤ មីនា ២០១៤ ស្ថិតនៅ​ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

បន្ទាប់ពីប៉ះគ្នា គេឃើញ រថយន្តម៉ាក RAV4 បើករត់គេច ហើយ​ត្រូវ​បាន រថយន្ត Ford បើកដេញ​តាមពី​ក្រោយ រហូត​ដល់ ចំណុច ជិតសណ្ឋាគារ សាន់វេ ម្តុំវត្តភ្នំ នៅ​ពេល​នោះ​ ​អ្នក ជិះ​រថយន្ត RAV4 បានចុះ មក​ក្របួច ក អាវ អ្នកជិះ រថយន្ត Ford និង​ បាន​វាយប៉ូលីស ដោយចាប់ទាញ ឯកសារប៉ូលីសខ្ទេចខ្ទី អស់ ដោយ គេបានអួតខ្លួន ថា គេជាមន្រ្តីប៉ូលីសជាន់ខ្ពស់​ម្នាក់។

ប្រជាពលរដ្ឋដែល​នៅ​កន្លែង កើតហេតុ​បាន​ នាំគ្នានិយាយរិះគន់ទៅលើបុរស ដែល​មាន​កាយវិការ ច្រងេងច្រងាងថា ​ប្រសិន​បើថាខ្លួនជាប៉ូលីស ជាន់ខ្ពស់ហើយ ម្តេចមិនគោរពច្បាប់ ហើយបែជាបំពានច្បាប់ទៅវិញ ?

ចុងក្រោយគេឃើញ សមត្ថកិច្វជាច្រើន ធ្វើការវាស់វែងដោយ ពុំបានធ្វើការចរចាអ្វីទេ ហើយនិង​នាំយក​រថយន្តទាំងពីរគ្រឿង​ទៅ អធិការដ្ឋាន ចរាចរណ៏ក្រុង ។