ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះត្រួតពនិត្យ​គម្រោងសាងសង់ផ្លូវជាតិ ៥១សេ នៅ​ក្នុងខេត្តកំពង់ធំ

11 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ​៖ ​រដ្ឋមន្ត្រីក្រសួងសាធារណៈ​និងដឹកជញ្ជូន ​បាន​ដឹកនាំគណៈប្រតិភូ ​ចុះត្រួតពិនិត្យ ​សិក្សាភូមិសាស្រ្ត​គម្រោង​សាង​សង់ផ្លូវជាតិ ​លេខ៥០សេ ពីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ​មកដល់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

លោក​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ​ក្រសួងសាធារណៈនិងដឹកជញ្ជូនកាល ​ពីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៤ បានអញ្ជើញ ​ដឹកនាំ​

ខេត្ត​កំពង់ធំ ​៖ ​រដ្ឋមន្ត្រីក្រសួងសាធារណៈ​និងដឹកជញ្ជូន ​បាន​ដឹកនាំគណៈប្រតិភូ ​ចុះត្រួតពិនិត្យ ​សិក្សាភូមិសាស្រ្ត​គម្រោង​សាង​សង់ផ្លូវជាតិ ​លេខ៥០សេ ពីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ​មកដល់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

លោក​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ​ក្រសួងសាធារណៈនិងដឹកជញ្ជូនកាល ​ពីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៤ បានអញ្ជើញ ​ដឹកនាំ​គណៈ ប្រតិភូរក្រសួងសាធារណៈ រួមជាមួយ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង​លោក​អភិបាលខេត្តកំពង់ធំ និងលោក​អភិបាលខេត្តកំពង់ឆ្នាំងចុះ ត្រួតពិនិត្យសិក្សាភូមិសាស្រ្តគម្រោងសាងសង់ផ្លូវជាតិលេខ៥០C ចេញពីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ​មកទល់និងផ្លូវជាតិលេខ ​៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ​ខេត្តកំពង់ធំដែល មានប្រវែងប្រហែល៦២គីឡូម៉ែត្រ។ ​ក្នុងគោលបំណងដើម្បីស្វែងយល់ ​ពីស្ថានភាពភូមិសាស្ត្រដី និង ផលប៉ះពាល់ ដល់ការ ​ស្ថាបនា ​សាងសង់ផ្លូវជាតិលេខ ​៥០C មួយខ្សែនេះឡើង​។ !

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ​ក្រោមការដឹកនាំប្រទេសជាតិ ​ប្រកបដោយគតិបណ្ឌិត​​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយមើលឃើញ​ពីការលំបាកក្នុងការធ្វើដំណើរឆ្លង​កាត់របស់ប្រជាពលរដ្ឋរវាងខេត្ត​កំពង់ធំ​និងខេត្តកំពង់ឆ្នាំងនោះ។សម្តេចបានប្រគល់តួរនាទី ​និងភារកិច្ចដល់​លោក ​ដ្ឋមន្ត្រីក្រសួងសាធារណៈ​និងដឹកជញ្ជូន​​ដឹកនាំ​គណៈប្រតិភូចុះត្រួតពិនិត្យសិក្សាភូមិសាស្រ្ត ​គម្រោងសាងសង់ផ្លូវជាតិលេខ ​៥០C​​ ​មួយខ្សែនេះដែលជាថវិការ​របស់រាជ​រដ្ឋភិបាលមួយចំណែក និងមួយចំនួនទៀតគឺកម្ចីពីប្រទេសចិន !ចំណែកការកសាងស្ថាបនាឡើយដោយក្រុមហ៊ុនចិន។

បន្ទាប់ពីបានដឹងថាផ្លូវ១ខ្សែខាងលើនេះ ​និងត្រូវកសាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ ​​ ប្រជាពលរដ្ឋមានការអបអរសាទរ រីករាយសប្បាយ​ ​ចិត្តឥតឧបមា​​ពួកគាត់និយាយថា​បច្ចុប្បន្ននេះ​បើយើងចង់ធ្វើដំណើរពីខេត្តកំពង់ធំទៅ​លេងបងប្អូនសាកសួរ​សុខទុក្ខ​នៅខេត្តកំពង់ឆ្នាំងនោះ ត្រូវចំណាយពេលវេលាប្រហែលជា៥ម៉ោងឯណោះ ក្នុងចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រ ក៏ប៉ុន្ត​ប្រសិនណាផ្លូវជាតិលេខ៥០Cមួយខ្សែនេះស្ថាបនាកសាងរួចនោះ ហើយមានចម្ងាយ​ប្រហែលជាង៦០គីឡូ​!យើងធ្វើដំណើរ​ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំងត្រូវចំណាយ ​ពេលវេលាប្រហែលជាងកន្លះម៉ោងប៉ុណ្ណោះ។