ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមមាន់ម្នាក់ ​ទើបលក់មាន់​​បានជាង៣ម៉ឺនដុល្លារ ​យកលុយទៅ​ផ្ញើធនាគារ ​ត្រូវចោរស្ទាក់​ប្លន់យកអស់

11 ឆ្នាំ មុន

ខេត្តកណ្តាល៖​ បុរសម្នាក់ជាអ្នកចិញ្ចឹមមាន់ ​ទើបតែលក់មាន់​បានលុយជាង៣ម៉ឺនដុល្លារ​ រួចយកលុយទៅផ្ញើ​នៅធនាគារ ​ត្រូវក្រុមចោរស្ទាក់​ផ្លូវ​វាយនិងចាក់ប្លន់យក​លុយអស់​ ហើយគេចខ្លួន​ដោយ​សុវត្ថិភាព។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង​១រសៀលថ្ងៃទី២៤​ មីនា​ ២០១៤ ​នៅតាមផ្លូវលំ​ ស្ថិតក្នុងភូមិព្រែកស្នង​ ឃុំព្រែកគយ ​ស្រុកស្អាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ ជនរងគ្រោះ ​ត្រូវគេស្គាល់ឈ្មោះ ​សន គឹមសាយ ​អាយុ៤៨ឆ្នាំ ​មុខរបរជាអ្នកចិញ្ចឹមមាន់ ​មានទីលំនៅក្នុងភូមិ-​ឃុំកើតហេតុខាងលើ ។

ខេត្តកណ្តាល៖​ បុរសម្នាក់ជាអ្នកចិញ្ចឹមមាន់ ​ទើបតែលក់មាន់​បានលុយជាង៣ម៉ឺនដុល្លារ​ រួចយកលុយទៅផ្ញើ​នៅធនាគារ ​ត្រូវក្រុមចោរស្ទាក់​ផ្លូវ​វាយនិងចាក់ប្លន់យក​លុយអស់​ ហើយគេចខ្លួន​ដោយ​សុវត្ថិភាព។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង​១រសៀលថ្ងៃទី២៤​ មីនា​ ២០១៤ ​នៅតាមផ្លូវលំ​ ស្ថិតក្នុងភូមិព្រែកស្នង​ ឃុំព្រែកគយ ​ស្រុកស្អាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ ជនរងគ្រោះ ​ត្រូវគេស្គាល់ឈ្មោះ ​សន គឹមសាយ ​អាយុ៤៨ឆ្នាំ ​មុខរបរជាអ្នកចិញ្ចឹមមាន់ ​មានទីលំនៅក្នុងភូមិ-​ឃុំកើតហេតុខាងលើ ។ បើតាមសម្តី​ជនរងគ្រោះ​បានបា្រប់សមត្ថកិច្ចឲ្យដឹងថា ​លុយដែលចោរប្លន់យក​ទៅនោះមានចំនួន៣០ ៨០០ដុល្លារ​ បានមកពីការលក់​មាន់កាលពី​ពេលថ្មីៗនេះ ។

តាមការសន្និដ្ឋាន​ជំហានដំបូងរបស់​សមត្ថកិច្ច​ ករណីនេះ​អាចជាករណីខ្មោចក្នុងឲ្យដៃ​ ទើបដឹងថា ​ជនរងគ្រោះមានលុយយក​ទៅផ្ញើនៅធនាគារ ​ក៏នំាគ្នាត្រៀម​ធ្វើសកម្មភាព​បានសម្រេច ។

នៅពេលនេះ​សមត្ថកិច្ចចម្រុះស្រុកស្អាង​ កំពុងធ្វើការស្រាវជ្រាវ ​និងស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យ​យកមកផ្តន្ទាទោស​តាមច្បាប់ ៕