ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ខ្មែរ​កាត់​ឡាវ​២​នាក់ នាំ​គ្រឿង​ញៀន​​ចូល​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យដឹង​ថា លោក​ឧត្តមសេនីយ៍ ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​លោក​វរសេនីយ៍ទោ ដុស​វ​ណ្ណា…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យដឹង​ថា លោក​ឧត្តមសេនីយ៍ ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​លោក​វរសេនីយ៍ទោ ដុស​វ​ណ្ណា វឌ្ឍនៈ នាយការិយាល័យ​ទី​៩ បាន​ដឹកនាំ​កម្លាំង ចុះ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររួម​គ្នា​ បើក​កិច្ច​ប្រប​ត្ត​ការបង្ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​មួយ​ករណី ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀ​ចំនួន​២​នាក់ ជា​ជន ជាតិ​ឡាវ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​៣​គីឡូក្រាម ដែល​ពួក​គេ​បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​ឡាវ ឆ្លងកាត់​ចូល​មក​កម្ពុជា ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ថង់ ភី​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ឡាវ មុខរបរ ជា​កសិករ​ និង​ម្នាក់​ឈ្មោះ ឡៃ ស៊ូ​លី​ប ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ កាត់​ឡាវ​ដូច​គ្នា មិន​មានមុខ​របរ​ពិតប្រាកដ ។

ទាក់ទិន និង​កិច្ច​បង្ក្រាប​ឈ្មួញ​គ្រឿងញៀន​ដឹក​មក​ពី​ប្រទេស​ឡាវ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បាន​ថ្លែង​ឲ្យ​ដឹង​ថា មុខសញ្ញា​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បើក​ការ​អង្កេត និង​តាម​ប្រមាញ់​ជាង​២​ខែ​ហើយ ក្រោម​ការ​ចង្អុលបង្ហាញ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ។

ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​១៣ កញ្ញា ​​កម្លាំង​សមត្ត​កិច្ច​នគរបាល ដែល​មានការ​សហការ​តាម​បណ្តា​ខេត្ត ដូច​បាន​រៀបរាប់​ខាងលើ ធ្វើការ​ពូន​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្បាលស្ពាន​សេ​កុង ស្ថិត​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្រឹង​ត្រែង លទ្ធផល​សម្រេច​បាន​ដោយ​ជោគជ័យ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា វត្ថុ​តាង​ដែល​បង្ក្រាប​បាន​រួម​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ២៨៩៦.៤៦​ក្រាម ម៉ូតូ១​គ្រឿង និង​ទូរស័ព្ទ១​គ្រឿង ។ ជនសង្ស័យ និង​វត្ថុ​តាង​នោះ សមត្ត​កិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ