មហាសេដ្ឋី Warren Buffett ប្រាប់​ពី​ជំនាញ​រក​លុយ​បាន​ច្រើន​នៅ​ថ្ងៃ​មុខ


លោក Warren Buffett ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway បាន​ផ្តល់​យោបល់​ថា ប្រសិនបើ​អ្នក​ចង់​ឈានមុខ​អ្នក​ដទៃ​នៅ​ថ្ងៃ​មុខ អ្នក​គួរ​ផ្តោត​ស្មារតី​លើ​ជំនាញ​ទំនាក់ទំនង​របស់​អ្នក ។

លោក​បាន​ប្រាប់​ដល់​អ្នកស្រី Gillian Zoe Segal ក្នុង​បទ​សម្ភាស​មួយ​សម្រាប់​សៀវភៅ Getting There: A Book of Mentors ថា ការ​អភិវឌ្ឍន៍​ជំនាញ​នេះ​បន្តិច​ក៏​អាច​ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​រក​លុយ​របស់​អ្នក​បាន​ច្រើន​ដែរ​នា​ថ្ងៃ​អនាគត ។ លោក​ក៏​បាន​និយាយ​ក្នុង​វិ​ដេ​អូ​មួយ​ដែល​បាន​បង្ហោះ​លើ LinkedIn កាលពី​ឆ្នាំ​មុន​ថា ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​អាច​បង្កើន​តម្លៃ​ខ្លួន​របស់​អ្នក​ដល់​ទៅ ៥០%​ថែម​ទៀត ។

លោក​បាន​បកស្រាយ​ប្រាប់​ដល់​អ្នកស្រី Segal ថា ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ការ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​គាំទ្រ​គំនិត​របស់​អ្នក ។ ប្រសិនបើ​អ្នកជា​អ្នកលក់ អ្នក​ចង់​ឲ្យ​មនុស្ស​ដទៃ​ស្តាប់​តាម​យោបល់​ដែល​អ្នក​ផ្តល់​ឲ្យ ។ ប្រសិនបើ​អ្នកជា​ប្រធាន​គ្រប់គ្រង អ្នក​ចង់​ឲ្យ​មនុស្ស​ដទៃ​ដើរ​តាម​អ្នក​ក្នុង​អាជីវកម្ម ។

គួរ​បញ្ជាក់​ដែរ​ថា​លោក Buffett មិន​មាន​ជំនាញ​ទំនាក់ទំនង​ជាប់​ខ្លួន​តាំងពី​កំណើត​ឡើយ ប៉ុន្តែ​លោក​បាន​បន្ត​ហ្វឹកហាត់​ការ​និយាយ​ជា​សាធារណៈ ។ បន្ទាប់​ពី​លោក​រៀប​ចប់​វគ្គ​ខ្លី​ពី​ការ​និយាយ​ជា​សាធារណៈ​ហើយ លោក​បាន​ប្រាប់​ទៅ​សាកលវិទ្យាល័យ University of Omaha ថា លោក​ចង់​បង្រៀន ។ លោក​ចង​ចាំ​ថា ប្រសិនបើ​លោក​មិន​បន្ត​និយាយ​នៅ​មុខ​មនុស្ស​ទេ​នោះ លោក​នឹង​ត្រលប់​ទៅ​សភាព​ដើម​វិញ​ជាក់​ជា​មិន​ខាន ។ លោក​បាន​បន្ត​និយាយ​រហូត​ដល់​វា​ក្លាយជា​ទម្លាប់​មួយ​របស់​លោក ។

មក​ដល់​ថ្ងៃនេះ លោក​ចាត់​ទុក​វគ្គ​សិក្សា​ខ្លី​តម្លៃ ១០០​ដុល្លារ​នោះ​ជា​ការ​វិនិយោគ​ដែល​ល្អ​បំផុត រហូត​ដល់​លោក​ដាក់​តាំង​សញ្ញាប័ត្រ​បញ្ជាក់​ថា​លោក​បាន​ចូលរួម​វគ្គ​នេះ​ក្នុង​ការិយាល័យ​របស់​លោក​ព្រោះ​លោក​គិត​ថា​វា​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ជាងគេ​ដល់​ភាព​ជោគជ័យ​របស់​លោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ