ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ៤​នាក់​សម្រេច​បន្តបន្ទាប់​អស់​​ជា​ច្រើន​ឆ្នាំ ទើប​បែកធ្លាយ (វីដេអូ)

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ឪពុកមា​ម្នាក់​ដែល​ជាប់​សង្ស័យ​នឹង​ករណី​ចាប់រំលោភ​ក្មួយ​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ តែ​ទើបនឹង​បែក​ធ្លាយ។ បើ​តាម​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើ​រំលោភ​ក្មួយ​ស្រី​ខាងលើ​នេះ​ឈ្មោះ…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ឪពុកមា​ម្នាក់​ដែល​ជាប់​សង្ស័យ​នឹង​ករណី​ចាប់រំលោភ​ក្មួយ​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ តែ​ទើបនឹង​បែក​ធ្លាយ។

បើ​តាម​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើ​រំលោភ​ក្មួយ​ស្រី​ខាងលើ​នេះ​ឈ្មោះ អេ​ង លី​ម៉េ​ង អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រសព្វ​កណ្ដាល ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ និង​ត្រូវ​បាន នគរបាល​ចាប់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា កន្លង​ទៅ​។ ហើយ​ជន​ម្នាក់​នេះ ត្រូវជា​ឱ​ពុក​មា​សាច់ថ្លៃ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ ដោយ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ប្រពន្ធ​ជនសង្ស័យ​តែ​ម្តង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​៣​នាក់​ជា​បងប្អូន​បង្កើត​ដែល​មាន​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ជា​បងប្អូន​ជីដូនមួយ​មាន​អាយុ​១៥​ឆ្នាំ​។ ក្មេង​ស្រី​ទាំងនេះ​សុទ្ធតែ​ជា​ក្មេង​កំព្រា ខ្លះ​កំព្រាម្តាយ និង​ខ្លះ​កំព្រា​ឪពុក និង​បាន​រស់នៅ​ជាមួយ​ម្តាយធំ ( ប្រពន្ធ​ជនសង្ស័យ​) មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

តាម​ចម្លើយ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់​បាន​ប្រាប់​ថា ពួក​គេ​ទាំង​៤​នាក់ បាន​រង​ការ​ចាប់រំលោភ​ពី​ឪពុកមា​ម្នាក់​នេះ​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ហើយ​ពួក​គេ​ក៏​មិន​បានដឹង​ថា ពួក​គេ​ទាំងអស់​គ្នា​បាន​រង​ការ​ចាប់រំលោភ​ពី​ជនសង្ស័យ​ជា​ឱ​ពុក​មា​ដូច​ៗ​គ្នា​នោះ​ទេ ដោយសារ​ពេល​ជន​នេះ​ចាប់រំលោភ គឺ​ធ្វើ​សកម្មភាព​ឆ្លាស់គ្នា ពេល​ខ្លះ​រំលោភ​នៅផ្ទះ ខ្លះ​រំលោភ​នៅ​ស្រែ ខ្លះ​នៅ​រោង​ចម្ការ តែ​រហូត​បែកធ្លាយ​ទើប​ដឹង​ថា ទើប​ពួក​គេ​សុទ្ធតែ​រង​គ្រោះ​ដូច​គ្នា និង​ត្រឹមតែ​ស្រែក​ទ្រហោ​យំ​អោប​បងប្អូន​តែ​ប៉ុណ្ណោះ​។

ក្មេង​ស្រី​ទាំងនេះ​រៀបរាប់​ប្រាប់​ដូច​ៗ​គ្នា​ថា ពួក​គេ​ម្នាក់​ៗ​រង​ការ​ចាប់រំលោភ​ជា​ច្រើន​ដង ដោយ​ចាំ​មិន​អស់នោះ​ទេ ហើយ​រាល់​ការ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនសង្ស័យ តែងតែ​គំរាម​ទៅ​ពួក​គេ​ដូច​ៗ​គ្នា​មិន​ឲ្យ​ប្រាប់​ន​ណា​ដឹង បើ​មិន​ដូច្នោះ​គេ​នឹង​សម្លាប់​ចោល​។

លោកស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន លោកស្រី​វរសេនីយ៍ឯក នៅ រតនា ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​រង​ការ​គំរាម​ពី​ជនសង្ស័យ​ជា​ឱ​ពុក​មា​រូប​នេះ ក្មេង​ស្រី​រង​គ្រោះ ទាំង​អស់ មិន​ហាន​ទម្លាយ​រឿង​នេះ​ប្រាប់​ទៅ​នរណា​ឲ្យ​ដឹង​នោះ​ទេ​។ តែ​រឿង​នេះ បែកធ្លាយ បន្ទាប់​ពី​ក្មេង​ស្រី​ទាំងនេះ​ចេះ​តែ​ខ្លាច និង​ការ​ចាប់រំលោភ​ពី​ជនសង្ស័យ​បន្ត​ទៀត និង​គេច​មក​សម្ងំ​ផ្ទះ​បង​ប្អូន​សាច់ញាតិ ហើយ​បងប្អូន​សាច់ញាតិ​ក៏​មានការ​សង្ស័យ​នៅ​ពេល​ឃើញ​អាកប្បកិរិយា​របស់​ជនសង្ស័យ​ក៏​ជជីក​សួរ តែ​ជន​នេះ​បាន​ឆ្លើយ​ថា គេ​មិន​បាន​រំលោភ​ឲ្យ​ស៊ីជម្រៅ​នោះ​ទេ គឺ​បាន​ត្រឹមតែ​បៀតបៀន​កេ​រិ៍​ភេទ​។

លោកស្រី​ស្នងការ​រង​បញ្ជាក់​ថា ក្រោយ​មានការ​មក​ប្តឹង​ពី​សាច់ញាតិ​របស់​ក្មេង​ស្រី នគរ បាល​ក៏​បាន​ឃាត់ខ្លួន​ជន​នេះ​មក​សាកសួរ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់​ក៏​ត្រូវ​បាន​នាំ ទៅ​ធ្វើ​កោសល្យ​​វិ​ច្ច័​យ និង​ព្យាបាល​នៅ​នឹង​មន្ទីរពេទ្យ​ខេត្តក្រចេះ​។

នៅ​ចំពោះ​នឹង​មុខ​សមត្ថកិច្ច ជនសង្ស័យ​នេះ​ក៏​បាន​សារភាព​ថា សកម្មភាព​ចាប់រំលោភ​របស់​គេ​លើ​ក្មេង​ស្រី គឺ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន រហូត​មក​ទល់​នឹង​សព្វថ្ងៃ​។ ហើយ​ការ​ចាប់រំលោភ​នោះ មាន​ខ្លះ​បាន​ស៊ីជម្រៅ និង​ខ្លះ​មិន​បាន​ស៊ីជម្រៅ​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ