ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាវ​ក្រហម​ថៃ​ប្រកាស​ថា​នឹង​បង្កើន​ចលនា​ការពារ​លោក​ស្រី​យីង​ឡាក់​

11 ឆ្នាំ មុន

ពួក​អាវ​ក្រហម​ថៃ​ ជា​អ្នក​គាំ​ទ្រ​នាយក​រដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​ លោក​ស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​២២​ មីនា​ ថា​ ពួក​គេ​នឹង​បង្កើន​ចលនា​ការពារ​លោក​ស្រី​យីង​ឡាក់​ ។​ រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​ ដែល​ជួប​ប្រទះ​នឹង​បាតុកម្ម​តវ៉ា​ប្រឆាំង​ចាប់​​តាំង​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​មក​ កាល​ពី​ថ្ងៃ​ទី២១​ មីនា​ កន្លង​មក​នេះ​រង​ការ​វាយ​បក​មួយ​ទៀត​ជា​មួយ​ការ​ប្រកាស​ទុក​ជា​មោឃៈ​ដោយ​តុលាការ​ធម្មនុញ្ញ​

ពួក​អាវ​ក្រហម​ថៃ​ ជា​អ្នក​គាំ​ទ្រ​នាយក​រដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​ លោក​ស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា​ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​២២​ មីនា​ ថា​ ពួក​គេ​នឹង​បង្កើន​ចលនា​ការពារ​លោក​ស្រី​យីង​ឡាក់​ ។​ រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​ ដែល​ជួប​ប្រទះ​នឹង​បាតុកម្ម​តវ៉ា​ប្រឆាំង​ចាប់​​តាំង​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​មក​ កាល​ពី​ថ្ងៃ​ទី២១​ មីនា​ កន្លង​មក​នេះ​រង​ការ​វាយ​បក​មួយ​ទៀត​ជា​មួយ​ការ​ប្រកាស​ទុក​ជា​មោឃៈ​ដោយ​តុលាការ​ធម្មនុញ្ញ​នូវ​ការ​បោះ​ឆ្នោត​សភា​មុន​ពេល​កំណត់​ថ្ងៃ​ទី​២​ កុម្ភៈ​ ។

ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​ថៃ​ប្រកាស​បន្ទាប់​ពី​នោះ​ថា​ គេ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើនខែ​ទៀត​ មុន​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​ ហើយ​ក្នុង​ចន្លោះ​ពេលនោះ​លោកស្រី​យីង​ឡាក់ នឹង​ស្ថិត​នៅ​ជា​នាយក​រដ្ឋ​មន្ដ្រី​ចាំ​ផ្ទះ​ ជា​មួយ​អំណាច​មាន​ព្រំដែន​កំណត់​ដដែល​ ។​ ក៏​ប៉ុន្ដែ​ពួក​អ្នក​គាំ​ទ្រ​លោក​ស្រី​ដែល​ប៉ុនប៉ង​មិន​ចង់​រង់​ចាំ​យូរ​បែប​នេះ​ ប្រកាស​ថា​ ពួក​គេ​នឹង​ធ្វើ​ឱ្យ​អ្វី​ដើរ​លឿន​ទៅ​មុខ​ ។​

លោក​ចាទុពង្ស​ ប្រុមប៉ាន​ ប្រធាន​រណសិរ្ស​រួប​រួម​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​លទ្ធិ​ផ្ដាច់​ការ​ដែល​ជា​ចលនា​របស់​ពួក​អាវ​ក្រហម​អំពាវ​ថា​ ថ្ងៃ​ទី​៥​ មេសា​ ខាង​មុខ​នេះ​សូមបងប្អូន​ទាំង​ស្រី​ ប្រុស​ រៀប​ចំ​ខ្លួន​ ហើយ​ត្រៀម​សម្រាប់​ការ​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ធំ​មួយ​ ។​ ការ​ប្រមូល​ផ្ដុំ​គ្នា​នោះ​អាច​ធ្វើនៅ​ទីក្រុង​បាងកក​ ឬ​នៅ​កន្លែង​ផ្សេង​ ដែល​យើង​នឹង​ប្រកាស​នៅ​ពេល​ក្រោយ ។​ ថ្លែង​នៅ​មុខ​មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ប៉ាតាយ៉ា​ ភាគ​អាគ្នេយ៍​ក្រុង​បាងកក​ មេ​ដឹកនាំ​ពួក​អាវក្រហម​ម្នាក់​ទៀត​លោក​ នីស៊ីត​ ស៊ីនទូប​ បាន​ប្រកាស​ព្រមាន​ដល់​លោក​ ស៊ូថេប​ ធឿក​ស៊ូបាន​ មេដឹក​នាំ​ប្រឆាំង​ដែល​ដឹក​នាំ​ការ​តវ៉ា​នៅក្រុង​បាងកក​ប្រឆាំង​លោក​ស្រី​យីង​ឡាក់​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក​ ៕​