ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​គ្នា​ដួល​ខ្ទាត​​ចូល​​ក្រោម​កង់​​រថយន្ត​​​កិនបែក​ក្បាល​ស្លាប់​​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល៖ ម៉ូតូ​​០២​គ្រឿង​​បើក​បញ្ច្រាស​ទិស​គ្នា​​ ប៉ះ​​ដៃ​ចង្កូត​បណ្តាល​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​ដួល​​ ហើយ​​មាន​រថយន្ត​មួយ​គ្រឿង​​ទៀត​​បើក​​មក​ពី​ក្រោយ​​ជាន់​ហ្វ្រាំង​មិនទាន់​​ កិន​អ្នក​បើក​ម៉ូតូ​​បែក​ក្បាល​​ស្លាប់​​ ។ ហេតុការ​ណ៍​​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៧និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ មីនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​​២ ស្ថិត​ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តាខ្មៅ ។

ក្រោយ​ពី​កើត​​ហេតុ នគរបាល​ចរាចរ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ធ្វើការ​ឃាត់​ខ្លួន​​អ្នក​បើក​រថយន្ត​ឈ្មោះ អឿន មករា ភេទប្រុស អាយុ​​២៥​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​គោករមៀត ឃុំ​កណ្តាល ស្រុក​កណ្តាល​ស្ទឹង​​ ជា​អ្នក​បើក​រថយន្ត​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ពណ៌​ស ពាក់​ស្លាក​លេខ​​បន្ទាយមាន​ជ័យ 3A-0284 ចំណែក​ជន​​រងគ្រោះ​​ដែល​បានស្លាប់​​ឈ្មោះ ទេព ម៉ី ភេទប្រុស អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្នោរ សង្កាត់​រកាក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ ។

សាក្សី​​បាន​ឱ្យដឹង​ថា មុនពេលកើត​ហេតុ​​ រថយន្ត​​ហ៊ី​​យ៉ាន់ដាយ​​​​បើក​តាម​ផ្លូវ​ជាតិ​លេខ​​២ ទិ​សដៅ​ពី​ជើង​ទៅ​ត្បូង​ រី​ឯម៉ូតូ​ជន​រងគ្រោះ​​បើក​ស្រប​ទិស​គ្នាជាមួយ​​រថយន្ត​ដែរ (បើក​ខាង​មុខ) ។ ខណៈ​ពេល​នោះស្រាប់តែមាន​ម៉ូតូ​មួយ​គ្រឿង​​បើក​ពី​ត្បូង​ទៅ​ជើង​​បញ្ច្រាស​ទិស​គ្នាជាមួយ​ម៉ូតូ​ជន​រងគ្រោះ​​ ក៏​បណ្តាល​ឱ្យ​ប៉ះ​ដៃ​ចង្កូត​គ្នា​ ហើយ​ម៉ូតូ​ជន​រងគ្រោះ​​បាន​ដួល ពេល​នោះ​​រថយន្ត​​ខាងលើ​​បើក​មក​ពី​ក្រោយ​​ជាន់​ហ្វ្រាំង​​មិន​ទាន់ ក៏​​កិន​ចំ​ក្បាល​ជន​រងគ្រោះ​​បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែម្តង ៕​​