ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បាត់​ដាន​​ ម៉ាឡេស៊ី​​​ទទួល​រូប​ភាព​ផ្កាយ​រណប​បារាំង​បង្ហាញ​របស់​ស​ង្ស័យ​នានា​

11 ឆ្នាំ មុន

យោង​តាម​សេច​ក្តី​ប្រកាស​​មួយ​របស់​ក្រសួង​ដឹក​ជញ្ជូន​​ម៉ាឡេស៊ី​ ថា ​ប្រទេស​ម៉ាឡេស៊ី បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​២៣ មីនា នូវ​រូប​ភាព​ផ្កាយ​រណប​ថ្មីៗ​របស់​បារាំង​ ដែល​បង្ហាញ​ពី​របស់​សង្ស័យ​ទាក់​ទិន​នឹង​យន្ត​ហោះ​បាត់ដាន​​ជើង​ហោះ​ហើរ​ MH 370 របស់​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​​ Malaysia Airlines ។

រូប​ភាព​ផ្កាយ​រណប​បារាំង​នានា​ត្រូវ​បាន​បញ្ជូន​​ឱ្យ​ម៉ាឡេស៊ី​ ក្រោយ​ពី​ការ​រក​ឃើញ​របស់​ផ្កាយ​រណប​ចិន​​នូវ​របស់​មួយ​មាន​បណ្តោយ​​២២​ម៉ែត្រ​ និង​ទទឹង១៣​ម៉ែត្រ​ ដែល​អណ្តែត​នៅ​លើ​ទឹក​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​មហា​សមុទ្រ​ឥណ្ឌា ត្រង់​កន្លែង​មួយ​ចម្ងាយ​​ប្រមាណ​ជា​១២០​គ.ម​ ភាគ​និរតី​កន្លែង​​ដែល​​ការ​រុក​រក​របស់​អូស្ត្រាលី​​ប្រទះ​ឃើញ​របស់​របរ​ផ្សេងៗ​​​នា​ពេល​មុន​​នេះ​​មក ។ របស់​របរ​​ទាំង​នោះ​​ ត្រូវ​តាម​ស្រង់​យក​បន្ទាប់​មក​ធ្វើ​ការ​វិភាគ​ដើម្បី​កំណត់​ថា​ តើ​​របស់​ទាំង​​នេះ​ជាប់​ទាក់​ទង​ជាមួយ​យន្ត​ហោះ​បាត់ដាន​ឬ​យ៉ាង​ណា ។

បណ្តា​យន្ត​ហោះ​ស៊ីវិល​ និង​យោធា​​របស់​អូស្ត្រាលី​ នូវែល​ហ្សេឡង់​ និង​សហ​រដ្ឋ​អាមេរិក​ បាន​ធ្វើ​ប្រតិ​បត្តិ​ការ​តាម​រក​ក្នុង​បណ្តា​តំបន់​ដែល​ទាក់​ទិន​​រយៈ​ពេល​៤​ថ្ងៃ​ហើយ ក៏ប៉ុន្តែ​នៅ​ពុំ​ទាន់​​ប្រទះ​ឃើញ​របស់​ទាំង​​​នោះ​​​ ដែល​បណ្តា​ផ្កាយ​រណប​ចាប់​ឃើញ​នៅ​ឡើយ ៕