ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​គ្រប់​គ្រង​សាលា​បង្រៀន​ភាសា​អង់​គ្លេស​ខ្មែរ​អាមេរិកាំង​ហូម​ប្រមូល​លុយ​សិស្ស​បង់ថ្លៃ​សិក្សាគេច​ខ្លួន​បាត់​

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ សិស្ស និង​អាណាព្យាបាល​សិស្ស​ប្រមាណ​៣០០​នាក់​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​ស្រុក​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នាយក​​គ្រប់​គ្រង​សាលា​បង្រៀន​ភាសា​អង់​គ្លេស​ខ្មែរ​អាមេរិកាំង​ហូម ដែល​មាន​ទី​តាំង​នៅ​ភូមិ​ព្រៃ​ល្វា​ខាង​លិច​ ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស​​ ​​​ប្រមូល​លុយ​​​សិស្ស​បង់​ថ្លៃ​សិក្សា​គេច​ខ្លួនបាត់​។

តាម​ប្រភព​ព័ត៌​មាន​ពី​សិស្ស និង​អាណា​ព្យាបាល​សិស្ស​ដែល​ដាក់​ពាក្យ​បណ្តឹង​បាន​ឱ្យ​ដឹង​ថា ​សាលា​នេះ​បាន​បើក​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ ហើយ​​តម្រូវ​ឱ្យសិស្ស​​ម្នាក់ៗបង់​លុយចូល​រៀន​​រយៈ​ពេល​​១ឆ្នាំ​តម្លៃ​៣០០​ដុល្លារ​អាមេរិក​ លុះ​ពេល​បង់​លុយ​អស់​ហើយ​ សិស្ស​ខ្លះ​មិន​ទាន់​បាន​ចូល​រៀន​ផង​ស្រាប់​តែ​នាយក​សាលា​ប្រមូល​លុយ​ទាំង​នោះ​រត់​គេច​ខ្លួន​បាត់​។

ដោយ​ឡែក​គ្រូ​ដែល​មក​ដាក់ពាក្យ​ចូល​ធ្វើ​ការ​នៅ​សាលា​នេះបាន​ឱ្យ​ដឹង​ដែរ​ថា ពួក​គេ​​​ក៏អត់ទាន់​​បាន​ទទួល​ប្រាក់​ខែ​​ដែរ ចំណែក​ថ្លៃ​ឈ្នួល​ផ្ទះ​ ថ្លៃ​ទឹក​ ភ្លើង​ ថ្លៃ​ជួល​រថ​យន្ត​ក៏​នាយក​សាលា​នេះមិន​ទាន់​បាន​បង់​ដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព