ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​បង្ក​របួស​ស្នាម​នៅ​ស្រុក​ត្រាំ​កក់

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​សង្ស័យ​​យក​មែក​ឈើ​វាយ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​កាល​ពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ មីនា ២០១៤ នៅ​ភូមិ​សំបួរ​ ឃុំ​សំរោង​ ស្រុក​ត្រាំ​កក់​ ចំណែក​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ភ្លាមៗដែរ​។

ជន​សង្ស័យ​ឈ្មោះ​កែវ ថេត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រីឯស្ត្រី​រង​គ្រោះ​ឈ្មោះ​ជីន ថាច អាយុ​៤១​ឆ្នាំ ជា​ក្មួយ​ជីដូន​មួយ​របស់​ជន​សង្ស័យ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ផឹក​ស្រា​ស្រវឹង​ជេរ​បញ្ចោ និង​ប្រមាថ​មើល​ងាយ​ជន​សង្ស័យ​ដដែល​ៗដោយ​មិន​ដឹង​រឿង​ហេតុ​ ខណៈនោះ​ជន​សង្ស័យអត់​​ទ្រាំ​លែង​បាន​ក៏​យក​មែក​ឈើ​មក​វាយ​លើ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ធ្ងន់​តែម្តង​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព