ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​អញ្ជើញសំបុត្រ​ភ្ញៀវ​ចូល​រួម​ខួបកំ​​ណើ​​ត​​​ត្រូវ​រ​ថយន្ត​យក្សបុកពី​ក្រោយ​ស្លាប់​​

11 ឆ្នាំ មុន

​​ខេត្ត​បាត់​ដំបង ​​៖​ ​បុរស​ម្នាក់​ត្រូវរថ​យន្តបុក​​ពីក្រោយ​ស្លាប់ ​កាល​​ពីវេលា​ម៉ោង៩និង​៣០នាទី​យប់​ថ្ងៃទី២២ មី​​នា ​​នៅ​ក្បែរ​ង្វង់​មូល​ហនុ​មាណ​ ​ផ្លូវជា​តិ​លេខ៥ ​​​ក្នុង​ភូមិអ​ណ្ដូង​ចេញ​​ ​​សង្កាត់​អូ​រចា ​​ក្រុង​បា​ត់ដំបង​ ​គ្រា​​ដែល​​កំពុ​ង​ជិះ​ម៉ូតូដើ​​ម្បីទៅ​​អញ្ជើញ​​សំបុត្រ​​​ភ្ញៀវមក​ចូលរួ​មពិធី​ខួបកំ​ណើត​ខ្លួន។​​

​មន្រ្តី​នគរបាល​​ចរាច​រ​​និយា​យថា​ ជន​រង​គ្រោះ​ឈ្មោះ​ស៊ាន ​​សុ​ណាន​​​ ភេទ​ប្រុស​ ​​អា​យុ២​៨ឆ្នាំ ​​ជា​បុគ្គលិកបំ​រើការ​នៅ​ក្នុងភោជ​នីដ្ធាន​«ខេអូ​» រស់​​នៅក្នុង​​ភូមិ​​ក្រួ​​​​​ស​​ ​ឃុំ​អូរ​តា​​គី​​ ​​ស្រុកថ្ម​គោល​ ជិះ​ម៉ូតូម៉ាកហុង​ដាឌ្រីម​សេ១​២៥ ​​ពណ៌​​ខ្មៅ​ ពាក់​ស្លាក​លេ​ខបាត់ដំ​បង1​R-168​0 ​។​ ​ម​ន្រ្តីដ​ដែល​បញ្ជាក់​ថា រថ​យន្តប​ង្កបាន​បុកអ្នក​ជិះម៉ូតូ​ពី​ក្រោយ​ ពេលកំ​ពុងធ្វើដំណើ​រស្រ​បទិសគ្នាពី​កើត​ទៅលិច​​។​​ ​​ក្រោយ​ពីបុក​មនុស្ស​ស្លាប់​រថយន្ត​បង្កនេះ​​​​មិន​បានឈ​ប់ទេ​ រឹត​តែបន្ថែម​ល្បឿន​បើករ​ត់ តែ​គេបា​នស្គាល់​ស្លាក​លេខរថយ​ន្តនោះ​ហើ​យ គឺ​ជារថ​យន្តដឹកទំនិ​ញប្រភេទ​យីឌុ​ប ​ពាក់​​ស្លាកលេខ​ភ្នំពេញ​3A-735​5​។ រ​ថយន្តនេះ​បានបន្តដំ​ណើរតា​មផ្លូវជា​តិលេខ​៥ឆ្ពោះទៅ​ទិសខាង​លិច ​ក្រោយ​ពីបង្ក​គ្រោះថ្នា​ក់។​​

​​តាម​ការ​បំភ្លឺពី​សា​ក្សី​ថា ​គេបា​ន​​ផ្ដល់ព័​ត៏​មាន​នេះ​ភ្លាម​ៗ​ទៅ​​​ឲ្យ​​​សមត្ថ​កិច្ច​​ស្រុក​ថ្ម​គោ​លជួយ​​អន្តរាគ​ម​ន៏​ ​ព្រោះរ​​ថយន្ត​ឆ្ពោះ​​ចូល​ទៅ​កាន់ទឹ​ក​ដីស្រុក​ថ្ម​គោ​ល​ ប៉ុន្តែគ្មាន​លទ្ធ​ផល​​ទេ រហូតមកដ​ល់ពេ​លនេះ។ គេមិន​ដឹងថា ​​តើ​សមត្ថកិច្ច​ស្រុកនេះ​បាន​ចេញជួយ​អន្តរាគម​ន៏ដែ​រឬយ៉ា​ងណា​នោះទេ ក្រោយ​ទទួលបាន​ព័ត៏មាន​នេះ ​ព្រោះបើ​តាម​ល្បឿនរថ​យន្តយ​ក្សនេះ​មិនអា​ចបើករ​ត់រួច​ទេ​។​​​

ទោះ​ជាយ៉ាង​ណាមន្រ្តី​ការិយាល័​យចរា​ចរណ៏​​ខេត្តបាន​ត្រឹ​​មនាំយ​កម៉ូ​តូជនរង​គ្រោះទៅ​រក្សាទុ​ក​តែ​ប៉ុ​ណ្ណោះ​​ រី​ឯរថយន្ត​គេមិនទា​ន់ដឹងថា ​​មាន​តម្រុយ​ហើយ​ឬយ៉ាង​ណានោះ​ទេ៕​​