ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ ! ខេត្តកំពត​យើង​មាន​ប្រចៀវ​ច្រើន​ជាងគេ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រូងភ្នំ​មួយ​នៅ​ខេត្តកំពត​មាន​ប្រចៀវ​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។ ជា​រៀងរាល់ថ្ងៃ​អោយ​តែ​ដល់​ម៉ោង​៥​ល្ងាច​ហ្វូង​ប្រចៀវ​ហើរ​ចេញពី​រូងភ្នំ​មួយ​ឈ្មោះ វិហារ​លួង នៅ​ជួរ​ភ្នំ​ទូក​មាស ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រូងភ្នំ​មួយ​នៅ​ខេត្តកំពត​មាន​ប្រចៀវ​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។ ជា​រៀងរាល់ថ្ងៃ​អោយ​តែ​ដល់​ម៉ោង​៥​ល្ងាច​ហ្វូង​ប្រចៀវ​ហើរ​ចេញពី​រូងភ្នំ​មួយ​ឈ្មោះ វិហារ​លួង នៅ​ជួរ​ភ្នំ​ទូក​មាស ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស ខាងលិច​ស្រុក​បន្ទាយមាស ខេត្តកំពត ។

ហ្វូង​ប្រចៀវ​ដែល​បាន​ហើរ​ចេញពី​រូងភ្នំ​ហើរ​ជា​ជួរ​សន្ធឹក​ស្នូរ​ដូច​ទឹកបាក់​ទំនប់ ហើយ​វា​ហើរ​ក្រឡឹង​៣​ជុំ​ភ្នំ ទើប​វា​ហើរ​ចាក់ចេញ​ទៅ​ទិស​ខាងកើត​លុះដល់​ម៉ោង​៤​ទៀប​ភ្លី​ហ្វូង​ប្រចៀវ​ទាំងនោះ​ត្រូវ​បាន​ហើរ​ត្រឡប់​មក​ពី​កើត​ចូល​ក្នុង​រូងភ្នំ​វិញ ។

លោក​លៀង ប៊ុល អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ច្រក​ឃ្លៃ បាន​ប្រាប់​អោយ​ដឹង​ថា អាជ្ញាធរ​ស្រុក​អោយ​រូប​គាត់​ថែ​មើល​ប្រចៀវ​ក្នុង​រូងភ្នំ​វិហារ​លួង​នេះ តាំងពី​ឆ្នាំ​១៩៩៤ មក​ម្លេះ ។ លោក​លៀង​ប៊ុល និយាយ​ប្រាប់​ថា ផ្លូវ​ទៅ​កាន់​រូង​ប្រចៀវ​មាន​កម្ពស់​ជាប់​៣​រយ​ម៉ែត្រ​បតបែន​ច្រើន ពិបាក​ឆ្លងកាត់ លោក​លៀង ប៊ុល និយាយ​ថា បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អភិរក្ស​សត្វ​ស្លាប​នៅ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា មាន​តែ​ខេត្តកំពត​ទេ ដែល​មាន​សត្វ​ប្រចៀវ​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។

លោក​លៀង ប៊ុល បាន​និយាយ​ថា អង្គការ​អភិរក្ស​សត្វ​ស្លាប​បាន​និយាយ​ថា ប្រចៀវ​នេះ​ហើរ​រក​ចំណី​ស៊ីក្នុង​មួយ​យប់​មាន​ចម្ងាយ​៣​ពាន់​គីឡូម៉ែត្រ នេះ​បើ​យោង​តាម​ឧបករណ៍​បំពាក់​ជាប់​ប្រចៀវ ។ លោក​លៀង ប៊ុល និយាយ​ប្រាប់​ថា ក្នុង​មួយ​យប់​ប្រមូល​បាន​អាច់​ប្រជៀវ​បាន​១៥​តៅ ។ លោក​និយាយ​បន្ត​ថា នៅ​ពេល​រដូវប្រាំង​ខាង​មុខ​នេះ លោក​មាន​គម្រោង​កសាង​ផ្លូវ​ស្អាត​គួរសម​មួយ​ទៅ​កាន់​រូងភ្នំ​ដែល​មាន​ប្រចៀវ​រស់នៅ​ច្រើន​ងាយស្រួល​ជន​បទេស​ឡើង​ទៅ​ថត​យក​រូបភាព​នៅ​ទីនោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ