ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹម ថៃណា ទម្លាយរឿងរ៉ាវអតីតកាលដ៏ឈឺចា.ប់ដែលធ្វើឱ្យនាងបា.ក់ទឹកចិត្តខ្លាំង ដោយសារសង្សារលួ.ចមានថ្មីជាមួយប្អូនធម៌

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់​ទុក​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​សាធារណៈ ដោយ​នាង​ធ្លាប់​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​អតីត​សង្សារ​ដែល​ធ្លាប់​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​ដូច​ប្តី​ប្រពន្ធ បាន​លួច​ទៅ​ផឹ​ត​ក្បត់​ជាមួយ​នារី​ផ្សេង​ដែល​ត្រូវជា​ប្អូនធម៌​របស់​នាង ។

តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៦ ហើយ​កន្លង​មក​រឿង​មួយ​នេះ​នាង​មិន​ដែល​ទម្លាយ ឬ​ផ្តល់​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​ណា​ឲ្យ​មហាជន​បានដឹង​ឡើយ ខ​ណះ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ​ធ្វើ​ឲ្យ​នាង​មានការ​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ។

តាម​រយះ​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​មួយ តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​អះអាង​ថា នាង​បាន​ចែក​គ្នា​ជាមួយ​អតីត​សង្សារ​របស់​នាង​ដែល​គិត​មក​ទល់​នា​ពេល​នេះ​មាន​រយះ​ពេល​ប្រមាណ​១០​ឆ្នាំ​ហើយ ហើយ​ពេល​នឹង​គឺ​នាង​បាក់ទឹកចិត្ត​ខ្លាំង រហូត​ដល់​នាង​បំផ្លាញ​ខ្លួនឯង ។

នាង​និយាយ​ថា មាន​ថ្ងៃមួយ​ម្តាយ​ខ្ញុំ បាន​មក​និយាយ​ប្រាប់​ខ្ញុំ​ថា បើ​មិន​ព្រម​ញាំ​បាយ​ចឹ​ង ចុះបើ​ឈឺ​តើ​គាត់ (​ម្តាយ​នាង​)​គិត​យ៉ាង​មេច អ្នក​ណា​រក​លុយ​មក​មើល​ថៃ​គាត់ ពេល​នោះ​ខ្ញុំ​រុញ​ខ្លួនឯង​ឲ្យ​ធ្លាក់​នរក​តែ​ម្តង ហើយ​ខ្ញុំ​គាត់​ថា សុំ​ឈឺ​មួយ​ខែ និង​សុំ​យំ​ឲ្យ​ឆ្អែត​មួយ​ខែ ។

នាង​បញ្ជាក់​ថា សង្សារ​មួយ​នេះ​មិនមែន​ជា​សង្សារ​ដំ​ទី​មួយ​របស់​នាង​ឡើយ ប៉ុន្តែ​ជា​សង្សារ​ដែល​នាង​យល់​ពាក្យ​ស្នេហា​ពិតប្រាកដ ហើយ​ពួក​នាង​បាន​ស្រឡាញ់​គ្នា​រហូត​ចាស់ទុំ​ដឹង​ទាំង​សងខាង និង​ចង់​សាង​អនាគត​ជាមួយ​គ្នា​ថែម​ទៀត​ផង ។ ប៉ុន្តែ​ចុង​ក្រោយ​អំពើ​ផឹ​ត​ក្បត់​គឺ​នៅ​តែ​មាន ជា​ហេតុ​ធ្វើ​ឲ្យ​នាង​បាក់ស្បាត ហើយ​នាង​ឈឺ​ខ្លាំង ដោយសារ​អតីត​សង្សារ​នាង​បាន​ផឹ​ត​ត្បត់​ទៅ​យក​ប្អូនធម៌​ដែល​នៅ​ក្បែរ​នាង ។

បើ​តាម​នាង ស៊ឹ​ម ថៃ​ណា ដោយសារ​អំពើ​ផឹ​ត​ក្បត់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​បាក់ស្បាត​មិន​មាន​ហ៊ាន​មាន​ស្នេហា​របស់​ដល់​បច្ចុប្បន្ន ហើយដោយ​សារ​តែ​មានការ​លើកទឹកចិត្ត​ពី​ម្តាយ ទើប​នាង​មាន​កម្លាំងចិត្ត​ងើប​ដើរទៅ​មុខជា​ថ្មី​រហូត​មក​ទល់​នា​ពេល​នេះ ។
គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​កសាង​កេរ្តិ៍​ល្បី​មួយ​រូប​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ នៅ​មុន​ពេល​ដែល​នាង​បាន​បាត់​មុខ​មួយ​រយះ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយសារ​តែ​នាង​ជួប​រឿង​មិន​សមប្រកប​ពាក់ព័ន្ធ​ពី​ជីវិត​ស្នេហា ។

យ៉ាងណា​ទើប​រយះ​ពេល​ចុង​ក្រោយ​នេះ ស៊ឹ​ម ថៃ​ណា ក៏​បាន​បញ្ចេញ​សកម្មភាព​នានា​នៅ​លើ​បណ្តាញ​សង្គម​ឡើង​វិញ ហើយ​នាង​ក៏​តែងតែ​បង្ហាញ​ពី​ការ​ច្រៀង​នូវ​បទ​ចម្រៀង​នានា​សម្រាប់​ទស្សនិកជន​ស្តាប់​កំសាន្ត​ផង​ដែរ ។

ទន្ទឹម​គ្នា​នោះ តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ចេញ​សំ​ណេ​រ​ជា​បន្តបន្ទាប់​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​កំពុង​បើក​បេះដូង​ទ​ទួ​ក​យក​ស្នេហា​ជា​ថ្មី​ម្តងទៀត ក្រោយ​ពេល​ព្យាយាម​តាំងចិត្ត​ឲ្យ​រឹង​មាំ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ធ្លាប់​បាក់ស្បាត និង​បាក់ទឹកចិត្ត​ចំពោះ​រឿងរ៉ាវ​ពី​អតីតកាល ៕