ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងដ៏រីករាយ! វីរៈសិល្បករអាយ៉ៃជើងចាស់​ លោក ព្រហ្ម ម៉ាញ បាន​ជាពីជំងឺ និងចងចាំឡើង​វិញហើយ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​ទទួល​ដំណឹង​ថា វី​រៈ​សិល្បៈ​ផ្នែក​អា​យ៉ៃ​លោក ព្រហ្ម ម៉ា​ញ បាន​ធូរស្បើយ​ពី​ជម្ងឺ​ឡើង​វិញ និង​អាច​ចេញពី​មន្ទីរពេទ្យ ខ​ណះ​ពេល​ដែល​ការ​ចង​ចាំ​របស់​លោក​ក៏​វិល​មក​សភាព​ដើម​ផង​ដែរ ។ គួររំលឹកថា វី​រៈ​សិល្បករ​អា​យ៉ៃ​ជើង​ចាស់ លោក​ព្រហ្ម ម៉ា​ញ ធ្លា​.​ក់​ខ្លួន​ឈឺ​ជា​ថ្មី និង​បាត់បង់​ការ​ចង​ចាំ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ

នេះ​ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ទស្សនិកជន ក្នុង​ពេល​ដែល​កាលពី​ថ្មី​ៗ​នេះ មហាជន​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​លោក ព្រហ្ម ម៉ា​ញ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ថ្មី រហូត​ឈាន​ដល់​បាត់​ការ​ចង​ចាំ​ផង​ដែរ ។

ទោះបី​យ៉ាងណា ​ក្រោយ​ការ​សម្រាក​ព្យាបាល​មួយ​រយះ ទីបំផុត​លោក ព្រហ្ម ម៉ា​ញ ក៏​បាន​ធូ​ស្បើយ​ពី​ជំងឺ​ឡើង​វិញ និង​អាច​ចេញពី​មន្ទីរពេទ្យ​វិល​មក​គេហដ្ឋាន​វិញ ដោយនៅ​ក្នុង​នោះ​ទាំង​អាកា​រៈ និង​ស្មារតី​ចង​ចាំ​របស់​លោក​ក៏​អាច​វិល​មក​សភាព​ដើម​ដូច​គ្នា ។

បើ​តាម​ការ​បញ្ជាក់​ពី​តារា​សម្តែង នាយ ព្រែក ដែល​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​លោក ព្រហ្ម ម៉ា​ញ អង្គុយ​នៅ​លើ​សា​ឡុ​ង ក្នុង​ទឹកមុខ​ធម្មតា​ឡើង​វិញ លើ​បណ្តាញ​សង្គម ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រថា អរគុណ​បងប្អូន​ដែល​បាន​បារម្ភ​និង​ជូនពរ​អ៊ំ ពេល​នេះ​អ៊ំ​បាន​ចេញពី​មន្ទីរពេទ្យ​និង​មានការ​ចង​ចាំ​ឡើង​វិញ​ដូច​ដើម ។

ការ​ប្រកាស​ដំណឹង​ខាងលើ​នេះ​មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន​ដោយ​ម្នាក់​ៗ​បាន​បង្ហាញ​ក្តី​រីករាយ និង​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ឃើញ​លោក ព្រហ្ម ម៉ា​ញ បាន​ធូ​រ​ស្បើយ​ពី​ជំងឺ​ឡើង​វិញ ខ​ណៈពេល​ដែល​ម្នាក់​ៗ​ក៏​បាន​ជូនពរ​ឲ្យ​លោក​មាន​សុខភាព​ល្អ និង​មាន​អាយុ​យឺនយូរ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​ថ្មី​ៗ​នេះ​មហាជន​ខ្មែរ​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​នាយ ព្រែក បាន​បង្ហោះ​រូបភាព​របស់​លោក ព្រហ្ម ម៉ា​ញ ក្នុង​សភាព​ដេក​ស្តូកស្តឹង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​លើ​ទឹកដី​អា​មេ​រិ​ក បន្ទាប់​អាកា​រៈ​ជំងឺ​ចាស់​របស់​លោក​បាន​រើ​ឡើងជា​ថ្មី​ម្តងទៀត ។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​ក្តី​បារម្ភ​ថែម​ទៀត​នោះ​គឺ​ស្ថានភាព​របស់​លោក ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ឈាន​ដល់​ថ្នាក់​វង្វេងវង្វាន់​បាត់បង់​ការ​ចង​ចាំ ដែល​នោះ​គឺជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ស្ថានភាព​របស់​លោក ក្នុង​ពេល​ដែល​វ័យ​កាន់តែ​ចាស់ជរា និង​ញាំញី​ដោយ​ជំងឺ​ប្រចាំ​កាយ ៕