ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរៈសិល្បករអាយ៉ៃជើងចាស់ លោកព្រហ្ម ម៉ាញ ធ្លា.ក់ខ្លួនឈឺជាថ្មី និងបាត់បង់ការចងចាំ កំពុងសម្រាកនៅមន្ទីរពេទ្យ

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ម​ហាជន​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​​បានឃើញ​វី​រៈ​សិ​ល្បករ ​លោក ព្រហ្ម ម៉ា​ញ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ថ្មី រហូត​ដល់​ថ្នាក់​វង្វេងវង្វាន់ បាត់​ការ​ចង​ចាំ ។

តារា​សម្តែង​នាយ ព្រែក បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ស្ថានភាព​លោក ព្រហ្ម ម៉ា​ញ ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ គេង​នៅ​គ្រែ​នៅ​ក្នុង​មន្ទីរពេទ្យ មួយ​។

ដោយ​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​លោក ព្រហ្ម ម៉ា​ញ តែ​នាយ ព្រែក បញ្ជាក់​ត្រឹម​សំ​ណេ​រ​ខ្លី​ថា សូម​ជូនពរ​អ៊ំ​ឆាប់​ជា​សះស្បើយ និង មានការ​ចង​ចាំ​ល្អ​ដូច​ដើម​វិញ​។

ទោះបីជា​យ៉ាងណា​ ក្រោយ​ការ​បង្ហោះ​ពី​ស្ថានភាព​សុខភាព​លោក ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​គេ​បានឃើញ​មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ក្តី​បារម្ភ និង​បាន​ជូនពរ​លោក​អោយ​ឆាប់​បានជា​សះស្បើយ​ឡើង​វិញ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ព្រហ្ម ម៉ា​ញ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ពោល​កន្លង​មក​លោក​ក៏​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​លោក​បាន​ញាំញី​ដោយសារ​ជំងឺ​ប្រចាំ​កាយ រួម​ផ្សំ​នឹង​ភាព​ចាស់ជរា​ផង​ដែរ ។

ដោយសារ​តែ​ភាព​ចាស់ជរា និង​មាន​ជម្ងឺ​ផង​នោះ លោក ព្រហ្ម ម៉ា​ញ ស្ទើរតែ​បាត់បង់​ការ​សម្តែង​ទាំងស្រុង ខ​ណះ​ពេល​កន្លង​មក​លោក​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិ​ល្បៈ ជាមួយ​ការ​ធ្វើ​ដំណើរ​ដោយ​ការ​កាន់​ឈឺ​ច្រត ។

គួរ​បញ្ជាក់​ថា លោក ព្រហ្ម​ម៉ា​ញ គឺជា​សិល្បករ​អា​យ៉ៃ​ជើង​ចាស់​មួយ​រូប ដែល​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​គឺជា​ដៃគូ​ចម្រៀង​អា​យ៉ៃ​ដ៏​ស័ក្តិសម​ជាមួយ​អ្នកស្រី នួន សារី ហៅ យាយ​យ៉​យ​។

ដោយសារ​តែ​មាន​ទេព​កោសល្យ​ខ្ពស់​ស្ទើ​គ្មាន​អ្នក​ណា​ដូច លោក ព្រហ្ម ម៉ា​ញ ក៏​ដោយ​បាន​ផ្តល់​គោរមងារ​ជា «​កិត្តិ​ឧទ្ទេស​បណ្ឌិត​» នៃ​រាជ​បណ្ឌិតសភា​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០២២​។

ដោយសារ​ភាព​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំ​កាយ​នោះ កន្លង​មក​លោក ព្រហ្ម ម៉ា​ញ ក៏​បាន​បើក​បង្រៀន​ចំរៀង​អា​យ៉ៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដោយ​ឥត​គិតថ្លៃ​ផង​ដែ​ត​។

ការ​បើក​បង្រៀន​នេះ​ត្រូវ​បាន​លោក អះអាង​ថា លោក​ចង់​ចំណាយ​ពេលវេលា​ចុង​ក្រោយ​របស់​លោក​ខ្លះ ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ណា ដែល​មាន​និស្ស័យ​ដូច​រូប​លោក ៕