ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញា​ពេជ្រ ​បង្ហោះសារ​ «​លែង​ប្រា​ថ្នា​អ្វី​ច្រើន ក្រៅពី​រូបរាង​បច្ចុប្បន្ន​គឺ​គ្រប់គ្រាន់»

1 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​អតីត​តារាចម្រៀង​សំនៀង​រៃ​កណ្តឹង ​គឺកញ្ញា​ ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ក្តី​អាណិតអាសូរ ជា​ពិសេស​កាន់តែ​ស្រណោះ​សម្តី​នៅ​ពេល​ដែល​គេ​ឃើញ​នាង​បង្ហោះសារ និង​បាន​ពោល​ពាក្យ​ថា នាង​លែង​ប៉ងប្រាថ្នា​អ្វី​ច្រើន​ហើយ ក្រៅពី​បាន​រូបរាង​ដូច​សព្វ​ថ្ងៃនេះ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រូប​នាង ។

ពៅ បញ្ញា​ពេជ្រ បាន​បញ្ជាក់​ថា ​ទំរាំ​នាង​អាច​វិវត្តន៍​ខ្លួន​បាន​ដូច​សព្វ​ថ្ងៃនេះ គឺ​នាង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​ជា​ច្រើន ហេតុនេះ​នាង​លែ​ង​ប្រាថ្នា​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​ធ្លាក់ខ្លួន​ពិការ​​ជិះ​តែ​លើរ​ទះ​រុញ​ក៏​ដោយ ។

ស្ថិត​ក្នុង​រូបភាព​ពិកា​រ​អង្គុយ​លើរ​ទះ​រុញ ពៅ បញ្ញា​ពេជ្រ បាន​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ថា «នាង​ខ្ញុំ​បាន​នៅ​សល់​ប៉ុណ្ណឹង​ក៏​នាង​ខ្ញុំ​ព្រម​ទទួលយក នាង​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​វេទនា​អស់ហើយ ទំ​រាំ​បាន​វិវត្តន៍​ខ្លួន​មក​បាន​ប៉ុន​សព្វ​ថ្ងៃនេះ» ។

នាង​បញ្ជាក់​ថា ទោះបី​អង្គុយ​លើ​រទេះរុញ មិន​ស្អាត​ មិន​មាន​ភាព​ទាក់ទាញ តែ​​កម្លាំង​​ចិត្ត និ​ង​ការ​គិតរបស់​​នាង​ខ្ញុំ​មិន​ពិការ​ដូច​រាង​កាយ​ឡើយ សំខាន់​នៅ​រស់ មាន​សុខភាព​ផ្លូវ​ចិត្តល្អ ។

ទោះជា​យ៉ាងណា​ ក្រោយ​ឃើញ​ការ​លើក​ឡើង​​របស់​ ពៅ បញ្ញា​ពេជ្រ នា​ពេល​នេះ មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​​ខំ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​នឹករលឹក និង​ស្រណោះ​សំដី​របស់​នាង ខ​ណៈពេល​​ពួក​គេ​ក៏​បាន​ជូនពរ​ឲ្យ​រូប​នាង​មាន​សុខភាព​ល្អ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​រង​ការ​បាញ់​​ប្រ​​ហារ​ពី​ជន​មិន​ស្គាល់​មុខ​កាលពី​អំឡុង​ឆ្នាំ​២០០៧ អតីត​តារាចម្រៀង​ កញ្ញា​ ពៅ បញ្ញា​ពេជ្រ បាន​ធ្លាក់ខ្លួន​​ពិការ ​អង្គុយ​តែ​លើរ​ទះ​រុញ ដែល​គិត​មក​ទល់​នា​ពេល​នេះ​ មាន​រយៈ​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ​ហើយ ។

តារា​ស្រី​រូប​នេះ​បាន​ប្រឹ​ង​​ប្រែង​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​ខ្លួន​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក អស់​ជា​ច្រើន​ឆ្នាំ ទម្រាំ​នាង​អាច​វិវឌ្ឍន៍​បាន​ដល់​សព្វថ្ងៃ បើ​ទោះបីជា​ស្ថានភាព​របស់​នាង​អាច​ក្លាយ​ជា​ជន​ពិកា​រ​អស់​មួយ​ជីវិត​ក៏​ដោយ ។

ទោះជា​យ៉ាងណា អំឡុង​ពេល​ដែល ពៅ បញ្ញា​ពេជ្រ អាច​មានឱកាស​ចេញ​មុខ​ក្នុង​សង្គម​ជា​ថ្មី​ឡើង​មក​ទល់​នា​ពេល​បច្ចុប្បន្ន នាង​ក៏​ធ្លាប់​គូសបញ្ជាក់​ថា ការ​វិល​មក​វិញ​របស់​នាង​នា​ពេល​នេះ​គឺ​នាង​មិន​មាន​ក្តី​ប៉ង​ប្រាថ្នា​អ្វី ក្រៅពី​សុំ​រស់​មានឈ្មោះ​ជា​ជន​ពិកា​រ​ម្នាក់​ប៉ុណ្ណោះ ។

ដោយសារ​តែ​បែប​នេះ តាម​រយៈ​បណ្តាញ​សង្គម​នោះ ពៅ បញ្ញា​ពេជ្រ តែងតែ​បង្ហោះ​ពី​សកម្មភាព​របស់​ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ការ​ដើរកម្សាន្ត​ទៅ​តាម​កន្លែង​រម​ណី​យ​ដ្ឋា​ន​ផ្សេង​ៗ ការ​ធ្វើបុណ្យ​ទាន​តាម​ទី​វត្ត​អា​រា​មនានា និង​ការ​ច្រៀង​លេង​កម្សាន្ត​តាម​ការ​សំណូមពរ​ពី​បណ្តា​អ្នកគាំទ្រ​របស់​នាង​ផង​ដែរ ។

បើ​ទោះបីជា​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​អតីត​តារាចម្រៀង​ ពៅ បញ្ញា​ពេជ្រ នៅ​តែ​ទទួល​បាន​​ការ​ស្រឡាញ់​គាំទ្រ​ពី​មជ្ឈ​ដ្ឋាន​មហាជន​ដដែល ដោយ​គេ​សម្គាល់​ឃើញ​ថា នៅ​ពេល​នាង​មាន​វត្ត​មាននៅ​ទី​សាធារណៈ​ណាមួយ​នោះ គឺ​ឃើញ​មាន​វត្តមាន​មហាជន​ទាំង​ចាស់​ក្មេង​ជា​ច្រើន​នាក់​បាន​ចូល​មក​សុំ​នាង​ថតរូប​ជាមួយ នៅ​ក្នុង​នោះ​ពួក​គេ​ក៏​បាន​បង្ហាញ​ពី​ការ​អាណិត​ស្រលាញ់ និង​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​នាង​ថែម​ទៀត​ផង ៕