ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹមម​ួយថ្ងៃ​ ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​៤​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​២​នាក់​របួសធ្ងន់​ស្រី​១​នាក់ របួសស្រាល​ស្រី​១​នាក់ ។ ស្លាប់​សរុប​៥…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​៤​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​២​នាក់​របួសធ្ងន់​ស្រី​១​នាក់ របួសស្រាល​ស្រី​១​នាក់ ។ ស្លាប់​សរុប​៥ ២​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក ២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, ប្រជែង​១​លើក​ស្លាប់​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ​៖ ម៉ូតូ​និង​រថយន្ត​តូច​១​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យាន​បង្កហេតុ​: ម៉ូតូ​១​លើក​, រថយន្ត​តូច​២​លើក​, យាន​ផ្សេង​ៗ១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​គ្មាន​, ផ្លូវលំ​គ្មាន ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល​១​លើក ស្លាប់​២១​នាក់​របួស​២​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២២៦០​គ្រឿង (​ម៉ូតូ​១៦០៤​គ្រឿង​) មធ្យោបាយ​ល្មើស​២០៧៧​គ្រឿង (១៦០៤​គ្រឿង​) មធ្យោបាយ​ពិន័យ​២០៧៧​គ្រឿង (​ម៉ូតូ​១៦០៤​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៩២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦០៤​គ្រឿង ពិន័យ​ចំនួន​សរុប​១៤៤៣ (​មួក​១០៩៥ កញ្ចក់​១៨៣ បញ្ច្រាស់ទិស​គ្មាន ផ្សេង​ៗ១៦៥) ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ