ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈប្រជា​ពលរដ្ឋកំពុងធ្វើដំណើរស្រាប់​តែរលំសង្កត់ពីលើ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ពី​ខាងលិច ត្រូវ​បាន​ដើមឈើ​មួយដើមធំ​រលំ​សង្កត់ពីលើ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​មួយសន្ទុះ​ធំ​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែ…

ខេត្តសៀមរាប ៖ អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ពី​ខាងលិច ត្រូវ​បាន​ដើមឈើ​មួយដើមធំ​រលំ​សង្កត់ពីលើ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​មួយសន្ទុះ​ធំ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែ កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ជិត​គល់​ស្ពានថ្ម ទល់មុខ​វត្ត ព្រះ​ឥន្ទ​កោ​សា ហៅ​( វត្ត​កណ្តាល​) ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

បើ​តាម​សម្តី​របស់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ឱ្យ​ដឹង​ថា មាន​ករណី​ដើមឈើ​រលំ​សង្កត់​មក​លើ​អ្នក​ធ្វើ​ដំណើរ​នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រង​របួសធ្ងន់​ស្រាល ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង ប្រជា​ការពារ​និង​សមត្ថកិច្ច ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សម្រួល​ចរាចរណ៍ និង​កាត់​ដើមឈើ​នោះ​ចេញពី​ផ្លូវ ព្រមទាំង​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​ដើមឈើ​រលំ​សង្កត់​នោះ ក្នុង​នោះ​រួម​មាន​១-​ឈ្មោះ ម៉ៅ វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ទី​៩ មាន​ទីលំនៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​រង​របួស​ជើង​ខាងស្តាំ និង​រយះ​កំភួនជើង ព្រមទាំង​រង​ការ​ខូចខាត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ស៊េរី​២០១០ ។

២-​ឈ្មោះ លឹ​ម កិ​ន្និ​ដ្ឋា ភេទ​ស្រី អាយុ​ប្រហែល​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រង​របួសស្រាល គ្រាន់តែ​ឈឺ​ត្រង់​កញ្ចឹងក និង​ឈឺ​.​កជើង​ស្តាំ (​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​។

៣-​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ រង​របួសស្រាល និង​ខូចខាត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ ១C-២១០៦​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​ជន​រង​គ្រោះ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ រីឯ​ម៉ូតូ​ចំនួន​១​គ្រឿង ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ដែល​បាន​ផ្ញើ​គេ​នៅ​ជិត​កន្លែង​កើតហេតុ មិនដឹង​ម្ចាស់​ទៅ​ទីណា​នោះ​ទេ ដូច្នេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ស្ល​ក្រាម កំពុង​ស្វែងរក​ម្ចាស់ ដើម្បី​ឱ្យមក​ទទួលយក​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ