ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beckham ទៅ​និយាយ​ជាមួយនឹង Messi រឿង​មក​លេង​នៅ​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប​និង​ជា​អតីត​កីឡាករ​ជើង​ខ្លាំង David Beckham តែង​សម្លឹង​មើល Lionel Messi រហូត…

តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា ម្ចាស់​ក្លិប​និង​ជា​អតីត​កីឡាករ​ជើង​ខ្លាំង David Beckham តែង​សម្លឹង​មើល Lionel Messi រហូត ព្រោះតែ​ចង់បាន​មក​លេង​នៅ​ក្លិប​របស់​ខ្លួន​នៅ Inter Miami​។

កីឡាករ​អាយុ​៣២​ឆ្នាំ Messi តែងតែ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទៅ​លេង​ឱ្យ MLS ក្រោយ​ពេល​ចប់​កុងត្រា​ជាមួយនឹង Barcelona ហើយ​ពេល​នេះ​ខាង Inter Miami ដូច​ជា​ចេញ​សកម្មភាព​ហើយ​។ Beckham ដូច​ជា​កំពុង​តែ​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​យក​ជើង​ខ្លាំង​របស់ Barcelona ឱ្យ​បាន​។

Beckham បាន​ទៅ​និយាយ​ជាមួយនឹង Messi អំពី​ការ​ទៅ​លេង​នៅ Inter Miami បើ​យោង​តាម​ព័ត៌មាន Catalunya Radio​។ វា​ស្រប​ពេល​ជាមួយនឹង​ដំណឹង​ច្បាស់លាស់​ថា Messi អាច​ដើរ​ចេញពី Barcelona បាន​ដោយ​គ្មាន​បញ្ហា​នៅ​ពេល​ចប់​រដូវ​កាល​នីមួយ​ៗ ដោយ​មិន​គិត​ថា​ចប់​កុងត្រា​ពេល​ណា​នោះ​ទេ​។

ចំពោះ​លុយ​ដែល​ត្រូវ​ជះ​ទៅ​លើ Messi វិញ​គឺ​មិន​តិច​ទេ តែ​នេះ​គឺជា​ការ​ចង់បាន​របស់​ក្លិប Inter Miami​។ ក្លិប​នេះ​តែងតែ​ទៅ​មុខជា​និច្ច ហើយ​បាន​សម្លឹង​ចង់បាន​លោក Zinedine Zidane មក​ធ្វើ​ជា​គ្រូបង្វឹក​របស់​ខ្លួន​។ លោក Carlo Ancelotti គ្រូបង្វឹក​របស់ Napoli ក៏​ធ្លាប់​បាន​និយាយ​កាល​មុន​ថា អាច​នឹង​មក​បង្វឹក​នៅ Inter Miami​។

ប្រភព ៖ As , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ