២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​


រាជធានី​ភ្នំពេញ ៖ ភាគី​ខាង​បុរស​ម្នាក់​ដើរ​ចេញពី​កន្លែង​អុី​ន​ធើ​រ​ណេ​តម​ក​ឈរ​លេង​បាន​បន្តិច ស្រាប់តែ​មាន​ភាគី​ខាង​បុរស​២​នាក់​ផ្សេង​ទៀត ដោយ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង រីឯ​ម្នាក់​ទៀត​បើករថយន្ត​មួយ​គ្រឿង មក​ដល់ បន្ទាប់​មក​អ្នក​ទាំង​៣​ក៏​បាន​ឈប់​និយាយ​គ្នា ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ភាគី​ទាំង​២​នាក់​ស្គាល់គ្នា តែ​គេ​មិនដឹង​ថា​មាន​គំនុំ​អ្វី​នឹង​គ្នា​នោះ​ទេ បានជា​និយាយ​គ្នា​បាន​បន្តិច​ក៏​វាយ​និង​កាប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ភាគី​ខាង​បុរស​ម្នាក់​រង​របួសស្រាល ចំណែក​ភាគី​ខាង​បុរស​២​នាក់​រង​របួសធ្ងន់​ម្នាក់​ជិត​ដាច់​កដៃ រីឯ​ម្នាក់​ទៀត​ពុំ​មាន​រង​របួស​នោះ​ទេ ។ បន្ទាប់​មក​ភាគី​ខាង​បុរស​២​នាក់​បាន​ឡើង​ជិះ​រថយន្ត​បើក​រត់គេច​ខ្លួន តែ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាក់​អស់​មួយ​ផ្ទាំង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៤ នៅ​ចំណុច​ផ្ទះ​លេខ​៣៨Eo ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ភាគី​ខាង​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រង​របួសស្រាល ។ ចំណែក​ភាគី​ខាង​បុរស​២​នាក់​ទៀត​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ក្នុង​នោះ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​រង​របួសធ្ងន់​ជិត​ដាច់​កដៃ រីឯ​បុរស​ម្នាក់​ទៀត​ពុំ​មាន​រង​របួស​នោះ​ទេ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​នោះ​ទេ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ខាង​បុរស​ម្នាក់​ដើរ​ចេញពី​កន្លែង​អុីន​ធើ​រ​ណេ​ត​កំពុង​តែ​ឈរ​លេង​នៅ​ក្បែរ​ប៉ុស្តិ៍​មនោ​រម្យ ស្រាប់តែ​មាន​ភាគី​ខាង​បុរស​២​នាក់ ដោយ​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក និង​ម្នាក់​ទៀត​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​GS300 មក​ដល់ បន្ទាប់​មក​អ្នក​ទាំង​៣​ក៏​ឈប់​និយាយ​គ្នា ពេល​នោះ​គេ​មិនដឹង​ថា ភាគី​ទាំង​២​មាន​គំនុំ​អ្វី​នឹង​គ្នា​នោះ​ទេ ស្រាប់តែ​ភាគី​ខាង​បុរស​២​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​ព្រួត​គ្នា​វាយ និង​កាប់​ទៅ​លើ​ភាគី​ខាង​បុរស​ម្នាក់ ហើយ​ភាគី​ខាង​បុរស​ម្នាក់​ក៏​បាន​រត់​ចូល​ទៅ​យក​ដាវ​មក​ដែរ និង​បាន​កាប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ​បណ្តាល​ឱ្យ​ភាគី​ខាង​បុរស​ម្នាក់​រង​របួសស្រាល ចំណែក​ភាគី​ខាង​បុរស​២​នាក់​បាន​រង​របួសធ្ងន់​ម្នាក់​ជិត​ដាច់​កដៃ ភ្លាម​ៗ​នោះ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​GS300 ពុំ​មាន​រង​របួស ភ័យ​ស្លន់ស្លោ​ពេក ក៏​បើករថយន្ត​រត់គេច​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផ្ទះ​លេខ​៣៨Eo បណ្តាល​អោយ​បាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​រង​ការ​ខូចខាត អស់​មួយ​កំណាត់​ខាង​មុខ​ចំហៀង​ខាងស្តាំ ព្រមទាំង​ផ្ទុះ​ពោង​ទាំង​សងខាង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក ​រថយន្ត​នោះ​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​គឺ​បាន​ព្យាយាម​បើក​ទៅ​ដល់​ផ្លូវ​១៣៩ ដើម្បី​ដឹក​បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​ជិត​ដាច់​កដៃ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​សម្ភព​ព្យាបាល​សុ​ក្រិត ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ប៉ុន្តែ​គ្រូពេទ្យ​មិន​ព្រម​ទទួល​នោះ​ទេ ដោយ សារ​តែ​បុរស​ម្នាក់​នោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក ទើប​មាន​រថយន្ត​របស់​គ្លីនិក​ឯកជន​មក​ដឹក​បុរស​ដែល​ត្រូវ​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​យក​សួរនាំ​ជា​បណ្តោះអាសន្ន​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មនោ​រម្យ ។

ក្រោយ​ពេល​កើតហេតុ ទាំង​អ្នកបើកបរ និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ