អតីតអ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ខេត្តសៀមរាប អំពាវនាវរកការងារ​


ខេត្តសៀមរាប ៖ ​លោក ហង្ស សាវ យុ​ត អតីត​អ្នក​យក​ព័​ត៌​មានឱ្យវិទ្យុ​អាស៊ី​សេរីម្នាក់​ប្រចាំ​ខេត្តសៀមរាប សម្តែង​ការ​ខកចិត្តចំពោះ​ការ​រើសអើង ក្នុង​ការ​ស្វែងរក​ការងារ​ថ្មី ក្រោយ​ពី​បាត់បង់​ការងារ​ពី​មុន​មក​ ។ កត្តា​ទាំងនេះ ​បាន​ធ្វើ​ឱ្យជីវភាព​គ្រួសាររបស់​លោកជួប​វិបត្តិ​ខ្វះ​ចំណូល​យ៉ាងធ្ងន់ធ្ងរ ស្ទើ​រតែ​និយាយ​បាន​ថា អាច​មក​ពី​ស្រមោល​អតីតកាល ​។

លោក ហង្ស សាវយុត អាយុ​៤៩​ឆ្នាំ្ន ​រស់​ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ជា​អតីត​អ្នក​យក​ព័​ត៌​មានឱ្យ​​វិទ្យុ​អាស៊ី​សេរី បាន​រៀបរាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ដែល​រូប​លោក​គ្មាន​ការងារ​ធ្វេ​ី បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​គេ​បិទ​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ចាប់ពី​ពេល​នោះ​មក នៅ​មិន​ទាន់​រក​ការងារ​ថ្មី​បាន​ធ្វើ​នៅ​ឡើយ​ទេ ។ ទោះបីជា​លោក​ខិតខំ​ព្យាយាម​ស្វែងរក​យ៉ាង​ណា​ក៏ដោយ​។

ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​ជីវភាពគ្រួសាររបស់​លោក ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដ្បិត​ប្រពន្ធ​របស់​លោក​ពុំ​អាច​ចេញទៅ​ប្រកប​មុខរបរ​អ្វី​កើត ដោយសារ​តែ​ពិការ​ផ្នែក​សុខភាព ព្រោះ​រូប​គាត់បាន (​វះកាត់​រហូត​ដល់​ទៅ​បី​ដង​)​ ។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ដោយសា​រ​តែ​ពុំ​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​និង​ខែ រូប​លោក​ផ្ទាល់​ក្នុង​មួយ​ថ្ងៃ ហ៊ាន​ចំណាយ​ត្រឹមតែ១៥០០រៀលប៉ុណ្ណោះ ក្នុង​ការ​ហូប​កាហ្វេ​មួយ​កែវ​។ រីឯ​គុយទាវ​វិញ​ ស្ទើ​តែ​មិន​ដែល​ហ៊ាន​ហូប​សោះ តែ​អាច​មាន​ម្តងម្កាល​ដោយសា​មិត្ត​ភ​ក្តិចេញ​លុយ​ឲ្យ​។​ ​

ជាមួយ​និង​ស្ថានភាព​គ្រួសារ​បែប​នេះ រូប​លោក​​ក៏បាន​បញ្ជាក់ផង​ដែរ​ថា ប្រសិនបើ​មិត្ត​ភ​ក្តិ ឬ​ស្ថាប័ន​ព័​ត៌​មាន​​ណាមួយ ដែល​ត្រូវការ​រូប​លោក​ឱ្យ​ចូល​បំរើ​ការងារ សូម​ជួយ​ផ្តល់​ដំណឹង​​ផង ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ