តុលាការ​កោះហៅ​លោក សម រ​ង្ស៊ី និង​បក្សពួក​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ


រាជធានី​ភ្នំពេញ ៖ ដីកា​កោះហៅ​ត្រូវ​បាន​បញ្ជូន​ទៅ​នគរបាល​យុ​ត្តិ​ធ៌​ម នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ទៅ​កាន់​ជនជាប់ចោទ​លោក សម រ​ង្ស៊ី និង​ជនសង្ស័យ​៤​នាក់​ផ្សេង​ទៀត​ឱ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​សវនាការ​ពី​បទ «​ផ្ដើមគំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍​» ។

តាម​ដីកាកោះ ជនជាប់ចោទ​ទាំង​៤​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​«​ផ្ដើមគំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០១៨ តាម​មាត្រា​២០ មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ ។

ចំពោះ​សិទ្ធិ​របស់​ជនជាប់ចោទ ក្ន​ង​រឿង​ក្ដី​រួម​មាន​សិទ្ធិ ៖ សិទ្ធិ​ទទួល​ដឹង​ពី​ការ​ចោទប្រកាន់​ទោស និង​ដីកាកោះ​ឱ្យ​ចូលខ្លួន ។ សិទ្ធិ​បង្ហាញ​ភស្តុ​តាង សំអាង​សាក្សី និង​សំណូមពរ​ផ្សេង​ៗ ។ តុលាការ​បន្ត​ថា ជនជាប់ចោទ​មាន​សិទ្ធិ​ប្ដឹង​ចៅក្រម​ជំនុំ​ជំ​រះ មាន​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​សុំ​មេធាវី​ជួយ​ការពារ ឬ​ពឹង​អ្នក​ដទៃ​ឱ្យ​ការពារ​ខ្លួន និង​សិទ្ធ​និយាយ​សំដី​ចុង​ក្រោយបង្អស់ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ លោក កែវ សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល គង់ ម៉ាស់ បង្ហាញខ្លួន នៅ​នាយកដ្ឋាន សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ ៖ ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វី​ដេ​អូ​ផ្សព្វផ្សាយ​កន្លង​មក តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាព​ចលាចល អសន្ដិសុខ​ក្នុង​ប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ។ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង​ទាំងនេះ​នៅ​ក្នុង​ឯកសារ​នានា​របស់​ជន​ត្រូវ​ចោទ​ក្រោម​ការ​បញ្ជា​ពី​លោក សម រ​ង្ស៊ី លោក ហូរ វ៉ា​ន់ លោក កាក់ កុម្ភៈ ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ