ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តល់​អង្ករ​១០០០​តោន និង​ថវិកា ២០០០​លាន​រៀល ត្រៀម​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ចេញ​អង្ករ​ចំនួន​១០០០​តោន និង​ថវិកា​ចំនួន​២០០០​លាន​រៀល​ជូន​ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម បណ្តា​ខេត្ត​ទាំងឡាយ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​បញ្ចេញ​អង្ករ​ចំនួន​១០០០​តោន និង​ថវិកា​ចំនួន​២០០០​លាន​រៀល​ជូន​ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម បណ្តា​ខេត្ត​ទាំងឡាយ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ។

ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០១៩ ។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នឹង​នាំ​យក​អង្ករ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ។ ជាមួយ​គ្នា​នោះ​ដែរ រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់​នៃ​បណ្តា ខេត្ត​នានា​ដែល​ស្ថិត​តាម​ដង​ទន្លេ ពិសេស​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ដែល​កម្ពស់​ទឹក​កំពុង​លើស កម្រិត​ប្រកាស​អាសន្ន ព្រមទាំង​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បង្កើន​ការ ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ការ​បាក់​ច្រាំង ខ្យល់​កន្ត្រាក់ និង​ហានិភ័យ​នានា​ដែល​អាច​នឹង​កើតឡើង ហើយ​ត្រូវ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​វេលា​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អនាម័យ ទឹក​ស្អាត និង​សត្វ​អ​សិរ​ពិស ក្នុង​រដូវ​កាល​ទឹកជំនន់ ។

រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​សហការ ត្រៀម​ផ្តល់​ស្រូវពូជ​ជូន​ដល់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​ដាំ​ដុះ​ស្រូវ​វស្សា​ហើយ​ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ