ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជំរុញ​ឱ្យ​កសិករ​ដាំ​ដុះ​ស្រូវ​អង្ករ​ក្រអូប​ឱ្យ​បាន​ច្រើន​ស្រួល​រក​ទីផ្សារ

4 ឆ្នាំ មុន
  • ភ្នំពេញ

​(​រាជធានី​ភ្នំពេញ​)៖ ប្រធាន​ស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ខ្មែរ​ឱ្យធ្វើ​ការ​ដាំ​ដុះ​ស្រូវ​អង្ក​របាយ​ទន់​ឱ្យ​បាន​កាន់តែ​ច្រើន​ជំនួស​ឱ្យ​ការ​ដាំ​ដុះ​ប្រភេទ​ស្រូវ IR504 ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទីផ្សារ​នាំ​ចេញ ខណៈ​តួលេខ​នៃ​ការ​នាំ​ចេញ​ក្នុង​ខែសីហា​កន្លង​មក​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ប្រមាណ​ជាង ២៣% ដោយសារ​តែ​ការ​ប្រមូល​ផល​អង្ករ​សែន​ក្រអូប​នៅ​ក្នុង​ខែសីហា​កន្លង​ទៅ មានការ​យឺតយ៉ាវ​ជាង​១​ខែ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​តិច​ពេក ។…

​(​រាជធានី​ភ្នំពេញ​)៖ ប្រធាន​ស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ខ្មែរ​ឱ្យធ្វើ​ការ​ដាំ​ដុះ​ស្រូវ​អង្ក​របាយ​ទន់​ឱ្យ​បាន​កាន់តែ​ច្រើន​ជំនួស​ឱ្យ​ការ​ដាំ​ដុះ​ប្រភេទ​ស្រូវ IR504 ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទីផ្សារ​នាំ​ចេញ ខណៈ​តួលេខ​នៃ​ការ​នាំ​ចេញ​ក្នុង​ខែសីហា​កន្លង​មក​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ប្រមាណ​ជាង ២៣% ដោយសារ​តែ​ការ​ប្រមូល​ផល​អង្ករ​សែន​ក្រអូប​នៅ​ក្នុង​ខែសីហា​កន្លង​ទៅ មានការ​យឺតយ៉ាវ​ជាង​១​ខែ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​តិច​ពេក ។ ​

លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា សហ​ព​ន្ធ័​ស្រូវ​អង្ករ​រវល់​រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ជូន​សមាជិក​កសិករ រោង​ម៉ាស៊ីនកិនស្រូវ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន ។ ដូច្នេះ​លោក​ស្នើ​ដល់​កសិករ​ដាំ​ដុះ​ស្រូវ​អង្ក​របាយ​ទន់ ជំនួស​អោយ IR504 និង ដាំ​ដុះ​ស្រូវ​អង្ករ​ក្រអូប​ដើម្បី​ងាយស្រួល​រក​ទីផ្សារ​នាំ​ចេញ​។ ​លោក​បាន​លើក​ឡើង​ថា «​យើង​មានការ​រអាក់រអួល​បន្តិច​នៅ​ខែសីហា ដែល​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ជាង​២៣% ដោយសារ​អង្ករ​សែន​ក្រអូប​ទើបបាន​ច្រូតកាត់​ច្រើន​ក្នុង​អាទិត្យ​នេះ​ទេ យឺត​ជាង​១ ខែ ដោយសារ​ភ្លៀង​តិច​ពេក តែបើ​និយាយ​ពី​តម្លៃ​វិញ​គឺថា តម្លៃ​ស្រូវ​សែន​ក្រអូប ប្រសើរ​ជាង ឆ្នាំ​មុន​ៗ ។ សមាជិករ​រោង​ម៉ាស៊ីន​កិន ស្រូវ កសិករ សហគមន៍​កសិកម្ម​កំពុង​មមាញឹក​ច្រូតកាត់ កិន កែ​ឆ្នៃ​នាំ​ចេញ ខែកញ្ញា តទៅ​នេះ »​។ ​

យោង​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​មាន​ចំនួន​សរុប​ជាង​៣៤,២​ម៉ឺន​តោន បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន​៣៤,១​ម៉ឺន​តោន ពោល​គឺ​មានការ​កើនឡើង​ត្រឹមតែ​០,១០%​ប៉ុណ្ណោះ​។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​នៅ​ខែសីហា​ឆ្នាំ​២០១៩ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា សម្រេច​បាន​តែ​ប្រមាណ ៣៤​ពាន់​តោន​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ខែសីហា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ សម្រេច​បាន​ជាង ៤៤​ពាន់​តោន ពោល​គឺ ធ្លាក់​ចុះ ជាង​១០ ពាន់​តោន គិត​ជា​ភាគរយ​គឺ​ធ្លាក់​ចុះ​ប្រមាណ​២៣,៦%​។ ​

របាយការណ៍​ដដែល​បាន​បង្ហាញ​លម្អិត​ថា ក្នុង​រយៈពេល​៨​ខែ​កន្លង​ទៅ​នេះ កម្ពុជា​នាំ​ចេញ​អង្ករ ក្រអូប​ចម្រុះ​បាន​ជាង​១២,៧​ម៉ឺន​តោន​, អង្ករ​នាង​ម្លិ​ស​ជាង​១.០០០​តោន​,​អង្ករ​សូ​មាលី បាន​ជិត​២.០០០​តោន​, អង្ករ​ផ្ការំដួល​បាន​ជាង​១៤,៧​ម៉ឺន​តោន​, អង្ករ​សិរី​រា​ង្គ​បាន​ជាង​៨.០០០​តោន​, អង្ករ​ភ្លឺ បាន​ជាង​៤៨​តោន​, អង្ករ​សរ​គ្រាប់​វែង​ចម្រុះ​បាន​ជាង​៤,៧​ម៉ឺន​តោន​, អង្ករ​ប្រណិត​គ្រាប់​វែង​បាន​ជាង​២.៧០០​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​បាន​ជាង​៥.០០០​តោន ។

​យ៉ាងណាមិញ​លោក​ឧកញ៉ា លើក​ឡើង​ថា ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺ​រុ​ប​មានការ​ធ្លាក់​ចុះ​ជា​បរិមាណ ដោយសារ​ការ​ដាក់​វិធានការ​ដាក់​ពន្ធ​រយៈពេល​៣​ឆ្នាំ​នេះ តែ​ប្រាក់​ចូល​សេដ្ឋកិច្ច​ក​ម្ព​ជា​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​សហគមន៍​ថយ​ចុះ​បន្តិចបន្តួច ដោយសារ​សហព័ន្ធ​ស្រូវ​អង្ករ​ជំរុញ​នាំ​ចេញ​តែ​អង្ករ​ល្អ​ពិសេស​នៃ​អត្តសញ្ញាណ​ជាតិ អង្ករ​ល្អ​ដាច់​គេ​លើ​ពិភពលោក ។ ហើយ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម ប្រាកដ​ណាស់​ទីផ្សារ​នៅ​អង្ករ​កម្ពុជា​នៅ​សហគមន៍​អឺ​រុ​ប​រឹតតែ​មាន​លក្ខ​ណះ​ប្រកួតប្រជែង​ខ្លាំង នៅ​ពេល​វិធានការ​យកពន្ធ​អស់​សុពលភាព​នៅ​ចុងឆ្នាំ ២០២២ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ