ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ផ្ដាសាយ​ញឹក គួរ​សាក​ល្បង​វិធី​ទាំង​នេះ

4 ឆ្នាំ មុន

អ្នក​អាច​ទប់ស្កាត់​ការ​ប៉ះពាល់​ជាមួយ​មេរោគ​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បាន​តាម​រយៈ​ការ​អនុវត្ត​តាម​គន្លឹះ​ណែនាំ​ដូច​ខាងក្រោម​នេះ ៖ ១-លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូចនេះ ជា​ពិសេស​នៅ​មុន​ពេល​បរិភោគ​អាហារ បន្ទាប់​ពី​ចេញពី​បង្គន់ បន្ទាប់​ពី​ចំណាយពេល​នៅ​ក្នុង​ហ្វូង​មនុស្ស​ជា​ច្រើន ឬ​នៅ​ជិត​អ្នក​ជំងឺ បន្ទាប់​ពី​ឲ្យ​ចំណី​សត្វ និង​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ជាដើម​។…

អ្នក​អាច​ទប់ស្កាត់​ការ​ប៉ះពាល់​ជាមួយ​មេរោគ​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បាន​តាម​រយៈ​ការ​អនុវត្ត​តាម​គន្លឹះ​ណែនាំ​ដូច​ខាងក្រោម​នេះ ៖

១-លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូចនេះ ជា​ពិសេស​នៅ​មុន​ពេល​បរិភោគ​អាហារ បន្ទាប់​ពី​ចេញពី​បង្គន់ បន្ទាប់​ពី​ចំណាយពេល​នៅ​ក្នុង​ហ្វូង​មនុស្ស​ជា​ច្រើន ឬ​នៅ​ជិត​អ្នក​ជំងឺ បន្ទាប់​ពី​ឲ្យ​ចំណី​សត្វ និង​អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ជាដើម​។

២-បង្រៀន​កូន​អំពី​របៀប​លាងដៃ​យ៉ាង​ហ្មត់ចត់ ទាំង​បាតដៃ និង​ខ្នងដៃ​ជាមួយ​សាប៊ូ ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ហូរ​។

៣-ប្រើ​ជែ​ល​សម្រាប់​លាងដៃ នៅ​ពេល​អ្នក​មិន​អាច​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​។

៤-ជៀសវាង​ការ​ប៉ះពាល់​ច្រមុះ មាត់ ឬ​ភ្នែក ដើម្បី​បង្ក​ការ​ចម្លង​មេរោគ និង​បាក់តេរី​ចូល​ទៅ​ក្នុង​រាង​កាយ​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ​។

៥-ខ្ទប់មាត់​នៅ​ពេល​ក្អក និង​បិទ​ច្រមុះ​នៅ​ពេល​កណ្តាស់ ហើយ​ត្រូវ​បង្រៀន​កូន​អំពី​របៀប​នេះ​ដែរ។ ងាក​ចេញពី​អ្នក​ដទៃ​នៅ​ពេល​ក្អក ឬ​កណ្តាស់ និង​ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​ទៅ​អ្នក​ដទៃ​។

៦-ជៀសវាង​ផឹក​ដប​ទឹក និង​សម្ភារៈ​ប្រើប្រាស់​ជាមួយ​អ្នក​ដទៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ