ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដូង ១ ផ្លែ​ក្នុង​១ថ្ងៃ​ ៖ ឱសថ​ធម្មជាតិ​ជួយ​បេះដូង និង​តម្រងនោម

7 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទឹកដូង​មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​សម្រាប់​បំបាត់​ការ​ស្រេកទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា «ភេសជ្ជៈ​ប៉ូវ​កម្លាំង» ពី​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ខនិជ​ដ៏​មាន​តម្លៃ​។ ជាមួយនឹង​សមាសធាតុ​ជាតិ​ទឹក​ដល់​ទៅ 94% បូក​រួម​នឹង​អេ​ឡិច​ត្រូ​ឡៃ​សំខាន់​ៗ​ដូច​ជា ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទឹកដូង​មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​សម្រាប់​បំបាត់​ការ​ស្រេកទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា «ភេសជ្ជៈ​ប៉ូវ​កម្លាំង» ពី​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ខនិជ​ដ៏​មាន​តម្លៃ​។

ជាមួយនឹង​សមាសធាតុ​ជាតិ​ទឹក​ដល់​ទៅ 94% បូក​រួម​នឹង​អេ​ឡិច​ត្រូ​ឡៃ​សំខាន់​ៗ​ដូច​ជា ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម និង​កាល់ស្យូម ទឹកដូង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ទឹក​ស្អាត​ធម្មតា​ក្នុង​ការ​ជួយ​ឱ្យ​រាង​កាយ​មាន​សំណើម​ឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​បន្ទាប់​ពី​ការ​ហាត់ប្រាណ ឬ​ការ​បាត់បង់​ជាតិ​ទឹក​ខ្លាំង​។

ក្រៅពី​ការ​ផ្តល់​សំណើម ទឹកដូង​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​បេះដូង និង​តម្រងនោម​។ ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​មាននៅ​ក្នុង​ទឹកដូង ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ការពារ​សរសៃឈាម​បេះដូង​ឱ្យ​រឹង​មាំ​។ ទន្ទឹម​នឹង​នេះ ការ​ទទួលទាន​ទឹកដូង​ជា​ប្រចាំ​ជួយ​ទប់ស្កាត់​ការ​កកើត​គ្រី​ស្តា​ល់​ក្នុង​ទឹកនោម ដែល​ជាដើម​ហេតុ​ចម្បង​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម និង​ជួយ​ឱ្យ​ប្រព័ន្ធ​អាំង​ស៊ុ​យ​លី​ន​ដំណើរការ​បាន​ល្អ​ជាង​មុន​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​។

ទោះជា​យ៉ាងណា ដើម្បី​ទទួល​បាន​គុណប្រយោជន៍​ខ្ពស់​បំផុត អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ទឹកដូង​ស្រស់​ពី​ផ្លែ​ផ្ទាល់​ត្រឹម ១ ផ្លែ​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ថ្ងៃត្រង់ ឬ​ក្រោយ​ពេល​បញ្ចេញ​កម្លាំង​ពលកម្ម​។ ដោយឡែក សម្រាប់​បុគ្គល​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ព្រោះ​កម្រិត​ប៉ូ​តា​ស្យូ​ម​ដែល​ខ្ពស់​ពេក​អាច​ផ្ដល់​សម្ពាធ​បន្ថែម​ដល់​មុខងារ​តម្រងនោម​ដែល​កំពុង​ចុះ​ខ្សោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ