តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិប Tottenham Spurs បញ្ជូនមនុស្សទៅមើលការប្រកួតរបស់ក្លិប Fenerbahce ដើម្បីមើលការលេងរបស់កីឡាករ Vedat Muriqi ព្រោះចិត្តចង់ទិញយកមកជួយដល់ Harry Kane ។

ក្នុងរដូវកាលនេះ គ្រូបង្វឹកក្លិប Spurs លោក Mauricio Pochettino បានបាត់បង់កីឡាករខ្លាំងៗចំនួនពីររូប Fernando Llorente និង Vincent Janssen តែមិនបានរកកីឡាករណាមកជំនួសឡើយ។ ដូចនេះ Spurs នៅសល់តែកីឡាករអាយុ១៧ឆ្នាំ Troy Parrott ធ្វើជាខ្សែប្រយុទ្ធជួយដល់ Harry Kane នៅក្នុងរដូវកាលនេះ ។ តែក្លិបក៏មិននៅស្ងៀមដែរ ដោយគេបានបញ្ជូនមនុស្សឱ្យទៅទស្សនាការប្រកួតរបស់ក្លិប Fenerbahce ដើម្បីដឹងពីសមត្ថភាពរបស់ Muriqi កាលពីសប្តាហ៍មុន។

សារព័ត៌មាន Sabah របស់ទួគី បានចុះផ្សាយថា Spurs ត្រូវប្រជែងជាមួយនឹងក្លិបផ្សេងទៀតដូចជា Lazio, Fiorentina និង Napoli ដោយសារតែក្លិបនេះក៏បានបញ្ជូនមនុស្សមកទស្សនាផងដែរ។

គួរបញ្ជាក់ផងដែរថា Spurs ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ចំពោះការធ្វេសប្រហែសមិនមានផ្លូវក្រោយ បន្ទាប់ពីការចាកចេញរបស់ Llorente ។ ការចាកចេញនោះ គឺជាការចាកចេញដោយមិនបានប្រាក់អ្វីទាំងអស់មកខាង Spurs ព្រោះថា កីឡាករនេះបានផុតកុងត្រាបាត់ទៅហើយ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ