មូលហេតុ​ដែល​លោក Warren Buffett ទទួល​ការងារ​ដោយ​មិន​សួរ​ពី​ប្រាក់ខែ


លោក​មហាសេដ្ឋី Warren Buffett ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ចូល​ចិត្ត​ធ្វើការ​ជាមួយ​មនុស្ស​ដែល​លោក​គោរព ។

លោក​បាន​ប្រាប់​ដល់​អ្នកនិពន្ធ Gillian Zoe Segal ក្នុង​បទ​សម្ភាស​មួយ​កាលពី​ឆ្នាំ ២០១៥ ថា មនុស្ស​គួរតែ​សាកល្បង​ធ្វើការ​ជាមួយ​អ្នក​ដែល​ពួក​គេ​គោរព​ជាងគេ​បំផុត ។ វា​ប្រហែលជា​មិនមែន​ជា​ការងារ​ដែល​អ្នក​បន្ត​ធ្វើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទេ តែ​អ្នក​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​រៀនសូត្រ​បាន​ច្រើន ខណៈ​ដែល​ធ្វើការ ។

ពេល​ដែល​លោក Buffett ចាប់ផ្តើម​ដំបូង និង​មុន​ពេល​លោក​ក្លាយជា​មហាសេដ្ឋី​មួយ​រូប លោក​បាន​ទទួល​ការងារ​មួយ ដើម្បី​ធ្វើការ​ជាមួយ​លោក Benjamin Graham ដែល​ជា​អ្នក​ណែនាំ និង​អ្នកក្លាហាន​របស់​លោក​ដោយ​មិន​បាន​សួរ​ពី​ប្រាក់ខែ​ជា​មុន​ឡើយ ។ លោក​បានដឹង​ពី​ចំនួន​ពិតប្រាកដ​ពេល​ដែល​លោក​ទទួល​បាន​ប្រាក់ខែ​ដំបូង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​សម្រេចចិត្ត​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក Buffett រៀនសូត្រ​ជា​ច្រើន​ពី​ការងារ និង​ការ​វិនិយោគ ។

លោក Buffett បាន​បន្ត​ថា ទោះជា​ប្រាក់បៀវត្ស​ជា​កត្តា​សំខាន់​ពេល​ដែល​គិត​ពី​ការងារ​ពិតមែន អ្នក​មិន​គួរ​ទទួល​ការងារ​ព្រោះតែ​លុយ​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្អប់ខ្ពើម ឬ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​ដំណេក​មិន​លក់​ដែរ ។

លោក Charlie Munger ដែល​ជា​ដៃគូ​អាជីវកម្ម​របស់​លោក Buffett ក៏​មាន​ដំបូន្មាន​ស្រ​ដៀង​នេះ​ដែរ ។ លោក​បាន​ចែករំលែក​ថា មនុស្ស​មិន​គួរ​ធ្វើការ​ឲ្យ​អ្នក​ដែល​ពួក​គេ​មិន​គោរព​ស្រលាញ់​ឡើយ ។ ហើយ​មហាសេដ្ឋី​ទាំង​ពីរ​រូប​យល់​ស្រប​ថា​ដំបូន្មាន​នេះ​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ប្រសិនបើ​អ្នក​ជ្រើសរើស​ការងារ​ដែល​អ្នក​ពេញចិត្ត ។

លោក Munger បាន​បន្ថែម​ថា លោក​មិន​ដែល​ជោគជ័យ​ទេ​ពេល​ដែល​លោក​ធ្វើ​អ្វីមួយ​ដែល​លោក​មិន​ចាប់អារម្មណ៍ ។ ហើយ​លោក Buffett បាន​ប្រាប់​ដល់​លោក Segal ថា មនុស្ស​គួរតែ​មាន​អារម្មណ៍​រំភើប​ពេល​ដែល​ពួក​គេ​ក្រោកពីដំណេក​ជា​រៀង​រាល់​ព្រឹក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ