ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​មាន​គ្រឿងចក្រ​មុជ​ក្នុង​ដី​…​​​មិន​រំខាន​ការ​ធ្វើ​ដំណើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អង្គការ​ចៃ​កា​(JICA)​ជប៉ុន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​កា​រ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ការ​ប្រើប្រាស់​គ្រឿងចក្រ​មុជ​ក្នុង​ដី​ក្នុង​ជម្រៅ​៨​ម៉ែត្រ ដាក់ ប្រ​ព​ន្ធ័​លូ​ប្រភេទ​ថ្មី​ទំនើប​និង​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​មនុស្ស និង​មិន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អង្គការ​ចៃ​កា​(JICA)​ជប៉ុន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​កា​រ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ការ​ប្រើប្រាស់​គ្រឿងចក្រ​មុជ​ក្នុង​ដី​ក្នុង​ជម្រៅ​៨​ម៉ែត្រ ដាក់ ប្រ​ព​ន្ធ័​លូ​ប្រភេទ​ថ្មី​ទំនើប​និង​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​មនុស្ស និង​មិន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឡើយ ។

គ្រឿងចក្រ​ទំនើប​នេះ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​ដាក់​ឲ្យ​ដំណើរការ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ កញ្ញា ឆ្នាំ​២០១៩ នៅ​មុខ​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន វត្ត​ភ្នំ ក្នុង​ខណ្ឌដូនពេញ ក្រោម​វត្តមាន​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​អង្គការ​ចៃ​កា។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា គម្រោង​ខួង​ដី​ជែក​ឃី​ង​ដាក់​លូ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើប្រាស់​មនុស្ស​ចុះ​ទៅ​ក្នុង​ការដ្ឋាន​នេះ ទើបតែ​មាន​ជា​លើក​ទី​១​នៅ​រាជធានី​ភ្នំពេញ ។ ចំពោះ​ការ​ខួង​ដី​ដាក់​លូ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ យើង​គ្រោងខួង​ក្រោម​ដី​ចម្ងាយ​១.៥៦០​ម៉ែត្រ ក្នុង​ជម្រៅ៨​ម៉ែត្រ ដោយ​ខួង​ចាប់​ពីមុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​រហូត​ដល់​ផ្លូវ​លេខ​៧០(​ទំនប់​ទួល​គោក​) កាត់​ក្រោម​រង្វង់​មូល​កួច​កាណុង ។

គម្រោង​នេះក្នុង​ដំណាក់កាល​ទី​១ មាន​ប្រវែង​៥០០​ម៉ែត្រ ដោយ​ប្រើប្រាស់​រយៈពេល​៥​ខែ ។ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​វា​មិន​រំខាន​ទៅ​ដល់​ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​ហេ​ដ្ឋារចនាសម្ព័ន្ធ​នានា ព្រោះ​វា​ខួង​នៅ​ក្រោម​ដី​ជម្រៅរហូត​ដល់​៨​ម៉ែត្រ ហើយ​នេះ​ក៏​ជា​គម្រោង​ការពារទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ផង​ដែរ ។

លោក​បញ្ជាក់​ថា ម្ចាស់​គម្រោង​នេះ​គឺ​រដ្ឋ បាល​រាជធានី​ភ្នំពេញ អ្នក​អនុវត្ត​គម្រោង មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ទីប្រឹក្សា​បច្ចេកទេស ក្រុមហ៊ុន​ស៊ី​ធី​អាយ​វិស្វកម្ម​អន្តរជាតិ និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ គឺ​ក្រុមហ៊ុន​សំណង់ ភូ​អា​ខ​ប​ភើ​រេ​សិន ។

គួរ​បញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់ និង កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន​ដូច​ខាងក្រោម ៖

១-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ប្រវែង​៨,២​គីឡូម៉ែត្រ
២-​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ប្រវែង​៤,៤​គីឡូម៉ែត្រ
៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)
៤-​ដំឡើង​របារ​មេកា​និក​ស្វ័យប្រវត្តិ ដើម្បីប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយបូមទឹក​ចតុមុខ ព្រះ​គម្លង់​១ ព្រះ​គម្លង់​២ និង​ផ្សារ​ចាស់ និង៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​២​គ្រឿង​៕

អត្ថបទសរសេរ ដោយ