លោកមហាសេដ្ឋី Ray Dalio ដែលជាស្ថាបនិកក្រុមហ៊ុន Bridgewater Associates ជាមនុស្សដែលស្រលាញ់ក្រុមតន្ត្រី The Beatles ហើយលោកបានរៀនសូត្រពីទម្លាប់សំខាន់មួយពីក្រុមតន្ត្រីនេះ ដែលជួយឲ្យលោកបានក្លាយជាមនុស្សជោគជ័យមួយរូប ។ ក្រុមតន្ត្រី The Beatles បានរៀនពីវិធីតាំងសមាធិនេះ ក្នុងឆ្នាំ១៩៦៨ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ។
ជំនាញ ឬទម្លាប់នោះ គឺការតាំងសមាធិ ។ បច្ចុប្បន្ននេះវានៅតែជាទម្លាប់ប្រចាំថ្ងៃរបស់លោកដដែល បន្ទាប់ពីអនុវត្តវាពីរដងក្នុងមួយថ្ងៃ (ព្រឹកម្តង និងល្ងាចម្តង) អស់រយៈពេលប្រមាណ៥០ឆ្នាំមក ។ ទម្លាប់នេះជួយឲ្យលោកទប់ទល់នឹងភាពឡើងចុះនៃការធ្វើជាអ្នកដឹកនាំក្រុមហ៊ុនរបស់លោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ។ វាជួយឲ្យលោកឆ្លងកាត់ឧបសគ្គធំៗក្នុងអាជីវកម្មរបស់លោកដែលរួមមានកាលពីឆ្នាំ១៩៨២ ពេលដែលលោក Dalio ព្យាករណ៍ថានឹងមានវិបត្តិសេដ្ឋកិច្ចដោយខុសឆ្គងជាដើម ។
លោក Dalio បានបកស្រាយទៀតថា វាមានប្រសិទ្ធិភាព ព្រោះវាជួយឲ្យអ្នកប្រមូលស្មារតីដោយស្ងប់ស្ងាត់ ខណៈដែលនៅជុំវិញខ្លួនពោរពេញទៅដោយបញ្ហា ។ ទម្លាប់នេះក៏ផ្តល់ជាឱកាសសម្រាប់ការគិតបែបច្នៃប្រឌិត ដោយមិនទទួលរងការរំខានប្រចាំថ្ងៃដែរ ហើយវាជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួនរបស់លោក Dalio ។
លោកបានបន្តទៀតថា «វាប្រៀបបានដូចអ្នកងួតទឹកក្តៅ ហើយអ្នកគិតឃើញគំនិតថ្មីៗជាដើម ។ សមត្ថភាពក្នុងការឆ្លុះបញ្ចាំងបានល្អ និងការអាចមើលឃើញអ្វីគ្រប់យ៉ាងដែលអ្នកកំពុងតែគ្រប់គ្រង គឺជាគុណសម្បត្តិល្អៗដែលគួរតែមាន» ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ