ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spursចង់បាន Vedat Muriqi មក​ជួយ Harry Kane

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham Spurs បញ្ជូន​មនុស្ស​ទៅ​មើល​ការ​ប្រកួត​របស់​ក្លិប Fenerbahce ដើម្បី​មើល​ការ​លេង​របស់​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Tottenham Spurs បញ្ជូន​មនុស្ស​ទៅ​មើល​ការ​ប្រកួត​របស់​ក្លិប Fenerbahce ដើម្បី​មើល​ការ​លេង​របស់​កីឡាករ Vedat Muriqi ព្រោះ​ចិត្ត​ចង់​ទិញ​យក​មក​ជួយ​ដល់ Harry Kane​។

ក្នុង​រដូវ​កាល​នេះ គ្រូបង្វឹក​ក្លិប Spurs លោក Mauricio Pochettino បាន​បាត់បង់​កីឡាករ​ខ្លាំង​ៗ​ចំនួន​ពីរ​រូប Fernando Llorente និង Vincent Janssen តែ​មិន​បាន​រក​កីឡាករ​ណា​មក​ជំនួស​ឡើយ​។ ដូចនេះ Spurs នៅ​សល់​តែ​កីឡាករ​អាយុ​១៧​ឆ្នាំ Troy Parrott ធ្វើ​ជា​ខ្សែប្រយុទ្ធ​ជួយ​ដល់ Harry Kane នៅ​ក្នុង​រដូវ​កាល​នេះ​។ តែ​ក្លិប​ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយ​គេ​បាន​បញ្ជូន​មនុស្ស​ឱ្យទៅ​ទស្សនាការ​ប្រកួត​របស់​ក្លិប Fenerbahce ដើម្បី​ដឹង​ពី​សមត្ថភាព​របស់ Muriqi កាលពី​ស​ប្តា​ហ៍​មុន​។

សារព័ត៌មាន Sabah របស់​ទួ​គី បាន​ចុះ​ផ្សាយ​ថា Spurs ត្រូវ​ប្រជែង​ជាមួយនឹង​ក្លិប​ផ្សេង​ទៀត​ដូច​ជា Lazio, Fiorentina និង Napoli ដោយសារ​តែ​ក្លិប​នេះ​ក៏​បាន​បញ្ជូន​មនុស្ស​មក​ទស្សនា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Spurs ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​ការ​ធ្វេសប្រហែស​មិន​មាន​ផ្លូវ​ក្រោយ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Llorente​។ ការ​ចាកចេញ​នោះ គឺជា​ការ​ចាកចេញ​ដោយ​មិន​បាន​ប្រាក់​អ្វី​ទាំងអស់​មក​ខាង Spurs ព្រោះថា កីឡាករ​នេះ​បាន​ផុត​កុងត្រា​បាត់​ទៅ​ហើយ​។

ចាំ​មើល​ទាំងអស់​គ្នា​មើល៎​! ថា Harry Kane អាច​នឹង​មាន​មាន់​ថ្មី​ទៅ​ជួយ​ដែរ​ឬ​អត់ ​នៅ​ក្នុង​រដូវ​កាល​
នេះ​!

អត្ថបទសរសេរ ដោយ