រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកកូនកាបូបមួយពីស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈជនរងគ្រោះចេញពីធ្វើការដើរទិញផ្លែឈើនៅមុខរោងចក្រដោយក្នុងនោះមានប្រាក់ គ្រឿងអលង្ការ និងកាត ATM បន្ទាប់មកក៏គេចខ្លួនបាត់ ។
លុះ៦ថ្ងៃក្រោយមកទើបយកកាត ATM ដែលលួចនោះទៅបើកប្រាក់ពីធនាគារអេស៊ីលីដា ហើយក៏ត្រូវបុគ្គលិកធានាគារសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគាអេស៊ីលីដា សាខាចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីសង្ស័យខាងលើនេះឈ្មោះ អ៊ួង សុភី អាយុ៣៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិកណ្តាល ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត ។ ដោយឡែកស្ត្រីរងគ្រោះឈ្មោះ ជឹម សុខគា អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល និងមានទីលំនៅក្នុងភូមិអង្គដូនពីស ឃុំទឹកល្អក់ គងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមស្ត្រីរងគ្រោះឲ្យដឹងថា នៅក្នុងកាបូបរបស់នាងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះមាន លុយ១ម៉ឺនរៀល, ខ្សែ.កប្លាទីន១ខ្សែ, ចិញ្ចៀនប្លាទីន១វង់ និងកាត ATM ១សន្លឹកដែលមានទឹកលុយក្នុងនោះចំនួន៣០០ដុល្លារ អត្តសញ្ញាណប័ណ្ណ១សន្លឹក រួមទាំងកាតការងារទៀត។
ស្ត្រីរងគ្រោះបន្តថា មុនកើតហេតុកាលពីល្ងាចថ្ងៃទី៤ កញ្ញា កាលពី៦ថ្ងៃមុននោះ ក្រោយពេលចេញពីធ្វើការនាងបានដើរចេញពីក្នុងរោងចក្រដើម្បីរកទិញផ្លែឈើហូបនៅខាងមុខរោងចក្រនោះ ដោយនាងទុកកាបូបនៅក្នុងថង់យួរដៃមួយ។
ខណៈនោះក៏ត្រូវនជនសង្ស័យបន្លំលួចយកកាបូបទៅបាត់ ហើយនាងក៏មិនបានស្គាល់ភិនភាគជនសង្ស័យដែរ រួចក៏បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្តង។ លុះរហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ស្ត្រីសង្ស័យខាងលើបានកាន់កាត ATM ទៅរកបើកលុយ ទើបខាងបុគ្គលិកធនាគារអេស៊ីលីដាសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនតែម្តង ។
ក្រោយពេលឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ បានបដិសេធន៍ថា ខ្លួនមិនបានលួចកាបូបនេះទេ គឺខ្លួនរើសបាន ដោយសារតែថង់ដែលជនរងគ្រោះកាន់នោះ គឺវារហែកគូទ បណ្ដាលឲ្យជ្រុះកាបូប ហើយខ្លួនរើសបានទេ មិនបានលួចឡើយ។
ប៉ុន្តែភ្លាមៗនោះ ស្ត្រីរងគ្រោះដែលកំពុងស្ថិតនៅទីនោះដែរ បានយកថង់ដាក់កាបូបនោះបង្ហាញនគរបាល ហើយថង់អត់មានរហែកនោះទេ ដូច្នោះបានន័យថា ជនសង្ស័យឆ្លើយដោះសារ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ស្ត្រីសង្ស័យទៅឲ្យនគរបាលប៉ុស្តិ៍កំបូលចាត់ការបន្ត ព្រោះរឿងរ៉ាវខាងលើ បានកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល (កែសម្រួលដោយ ៖ បុប្ផា)
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...