កំពុង​ល្អូកល្អិន​គ្នា​ក្នុង​បន្ទប់​ផង ម្តាយ​មក​ទាន់​គោះ​ទ្វារ​ឃើញ​ស្តែង​ៗ​ផ្អើល


ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយ​ជាប់​ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ពី​បទ រួម​ភេទ​ជាមួយ​អនីតិ​ជន។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​ឈ្មោះ ហ៊ា​ម ហ៊ុយ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ជន​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៧ កញ្ញា បុរស​និង​នារី​ទាំង​២​នាក់​កំពុង​សាសង​ស្នេហា​គ្នា​នៅ​ក្នុង​បន្ទប់ (​ផ្ទះ​ខាង​ស្រី​) ស្រប​ពេល​នោះ​ឪពុក​ម្តាយ​ខាង​ស្រី​ទៅ​គោះ​ទ្វារ​បន្ទប់ ក៏​ឃើញ​ពួក​គេ​ទាំង​ពីរ​កំពុង​តេ​ល្អូកល្អិន​ជាមួយ​គ្នា ដោយ​ឃើញ​ដូច្នោះ​ឪពុក​ម្តាយ​ខាង​ស្រី​ចាប់ផ្តើម​ឆោឡោ ប៉ុន្តែ​មិន​ទាន់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ភ្លាម​ទេ ។ លុះដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ទើប​អាណាព្យាបាល​ខាងលើ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ឲ្យ​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដូច្នេះ​ហើយ​បុរស​ដែល​ជា​ជនសង្ស័យ​ត្រូវ​បាន​រង​នូវ​ពាក្យបណ្តឹង​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជា​មួយ​​អនីតិជន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​រូប​នេះ ទៅ​សាលាដំបូង​តាម​នីតិវិធី​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ