បាញ់ប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ សម្លាប់​មនុស្ស​យ៉ាង​តិច​​៣​នាក់


ប្រទេស​ហូ​ឡង់ ៖ ការ​បាញ់ប្រហារ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​៩​កញ្ញា នៅ​ទីក្រុង​ DORDRECHT​ហូ​ឡង់​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ ហើយ​មនុស្ស​ម្នាក់​ទៀត​រង​របួស​។

ប៉ូលិស​រៀបរាប់​ថា​យើង​កំពុង​ស៊ើ​ប​អង្កេត​លើ​ការ​បាញ់ប្រហារ​នោះ នៅ​HEIMERSTEIN ​ក្រុង​DORDRECHT ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ ចំណែក​មនុស្ស​ម្នាក់​ទៀត​រង​របួសធ្ងន់​។ភាព​លម្អិត​នឹង​ប្រកាស​នា​ពេល​ក្រោយ​។ អភិបាលក្រុង​DORDRECHT​លោក​WOUTER KOLFF​អះអាង​តាម​TWITTER​ថា នោះ​ជា​ការ​បាញ់ប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។

ចំណែក​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​និយាយ​ថា​រឿង​នោះ​ហាក់ដូចជា​ឧប្បត្តិហេតុ​គ្រួសារ​មួយ​។ ប្រភព​មួ​យ​ក្នុង​ផ្ទៃ​កងកម្លាំង​ប៉ូលិស​លាតត្រដាង​ថា នាយ​ប៉ូលិស​ហូ​ឡង់​ម្នាក់​បាន​បាញ់​សម្លាប់​សមាជិកគ្រួសារ​គេ​២​នាក់ ហើយ​បន្ទាប់​មក​បាន​បាញ់​សម្លាប់​ខ្លួនឯង​។ សមាជិកគ្រួសារ​គេ​ម្នាក់​ទៀត​រង​របួសធ្ងន់​។ រូ​ប​ភាព​ជា​ច្រើន​ដែល​ថត​នៅ​កន្លែង​បាញ់ប្រហារ ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ