ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និ​ច​​! ជំរុញ​ប្តី​ប្រពន្ធ​ដល់​លទ្ធភាព​មានកូន​កាន់តែ​មាន​ប្រសិទ្ធភាព (18+)

4 ឆ្នាំ មុន

ភាព​សប្បាយ​រីករាយ​នៃ​ការ​រួម​ភេទ​ច្រើន​តែ​គេ​មិនសូវ​ចង់បាន​ឡើយ​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ ឬ​ប្តី​ប្រពន្ធ​កំពុង​តែ​ព្យាយាម​យក​កូន​។ ប៉ុន្តែ​បើសិនជា​ការ​រួម​ភេទ​ក្លាយទៅជា​រឿង​មួយ​មាន​ក៏​បាន​អត់​ក៏​បាន​នោះ អ្នក​ប្រហែលជា​ត្រូវ​គិត​រឿង​នេះ​ឡើង​វិញ​ហើយ​ដើម្បី​ផ្តល់​ភាព​ស្រស់បំព្រង​ដល់​ជីវិត​រស់នៅ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ប្រាកដ​ថា អ្នក​ទទួល​បាន​នូវ​ការ​រួម​ភេទ​ដែល​ពោរពេញ​ដោយ​ភាព​ពុះកញ្ជ្រោល​ខណៈ​ពេល​កំពុង​តេ​ព្យាយាម​ឲ្យ​មាន​ផ្ទៃពោះ​។ ១-ចំណាយពេល​បរ​បោស​អង្អែល​ឲ្យ​បាន​យូរ ៖ នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន អ្វី​ដែល​ផ្តោត​សំខាន់​ជា​ញឹកញាប់​នោះ​គឺ​ការ​ឈាន​ដល់​ចំណុចកំពូល​របស់​បុរស…

ភាព​សប្បាយ​រីករាយ​នៃ​ការ​រួម​ភេទ​ច្រើន​តែ​គេ​មិនសូវ​ចង់បាន​ឡើយ​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ ឬ​ប្តី​ប្រពន្ធ​កំពុង​តែ​ព្យាយាម​យក​កូន​។ ប៉ុន្តែ​បើសិនជា​ការ​រួម​ភេទ​ក្លាយទៅជា​រឿង​មួយ​មាន​ក៏​បាន​អត់​ក៏​បាន​នោះ អ្នក​ប្រហែលជា​ត្រូវ​គិត​រឿង​នេះ​ឡើង​វិញ​ហើយ​ដើម្បី​ផ្តល់​ភាព​ស្រស់បំព្រង​ដល់​ជីវិត​រស់នៅ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ប្រាកដ​ថា អ្នក​ទទួល​បាន​នូវ​ការ​រួម​ភេទ​ដែល​ពោរពេញ​ដោយ​ភាព​ពុះកញ្ជ្រោល​ខណៈ​ពេល​កំពុង​តេ​ព្យាយាម​ឲ្យ​មាន​ផ្ទៃពោះ​។

១-ចំណាយពេល​បរ​បោស​អង្អែល​ឲ្យ​បាន​យូរ ៖ នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន អ្វី​ដែល​ផ្តោត​សំខាន់​ជា​ញឹកញាប់​នោះ​គឺ​ការ​ឈាន​ដល់​ចំណុចកំពូល​របស់​បុរស ព្រោះ​ខាង​ស្រី​មិន​ត្រូវ​ការ​ឈាន​ដល់​ចំណុចកំពូល​ឡើង​ក្នុង​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ​ដើម្បី​ដុត​ភ្លើង​កាន់តែ​ខ្លាំង ចូរ​ចំណាយ​​ពេលវេលា​ឲ្យ​បាន​ច្រើន​លើ​ការ​បរ​បោស​អង្អែល ហើយ​អ្នក​ក៏​នឹង​ទទួល​បាន​ចំណុច​កំពូល​កាន់តែ​លឿន​ដែរ​។

២-ប្រើ​ទឹករំអិល ៖ ស្ត្រេ​ស​អាច​ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត និង​បណ្តាល​ឲ្យ​មិន​មាន​ផាសុកភាព​ឡើយ​ក្នុង​ពេល​រួម​ភេទ​។ ដើម្បី​ឲ្យ​សិច​ក​កាន់តែ​មាន​ផាសុកភាព អ្នក​អាច​ជ្រើសរើស​ការ​ប្រើ​ទឹករំអិល​បាន​។

៣-ហាត់​ក្បាច់​យូ​ហ្គា ៖ រឿង​នេះ​បើ​ស្តាប់​ទៅ​ទំនងជា​គួរ​ឲ្យ​ធុញ​មែន ប៉ុន្តែ​ក្បាច់​យូ​ហ្គា​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​។ ដោយ​យោង​ទៅ​តាម​អ្នកជំនាញ​យូ​ហ្គា​បាន​ឲ្យ​ដឹង​ថា កីឡា​មួយ​នេះ​នឹង​ជួយ​រាង​កាយ​ដើម្បី​សម្រួល​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​សុខ​ស្រួល​។

៤-ញ៉ាំ​អាហារ​ពេល​យប់​តិច​ៗ ៖ អ្វី​ដែល​អ្នក​ញ៉ាំ​នឹង​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន និង​ចំណាប់អារម្មណ៍​នៅ​លើ​គ្រែ​។ ដូច្នេះ យក​ល្អ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ជួយ​ផ្តល់​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ផង​។ បើសិនជា​អ្នកដឹង​ថា ត្រូវការ​ចូល​សមរភូមិ​លើ​គ្រែ​ហើយ ចូរ​ធ្វើ​យ៉ាងណា​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​។ ចូរ​ញ៉ាំ​ចេក​មួយ​ផ្លែ ឬ​ផ្លែ​ប័​រ​មួយ​ដុំ​អី​ទៅ​បាន​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ