ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Ray Dalio ៖ អ្នក​គួរតែ​ស្រលាញ់​ការ​រិះគន់ !

4 ឆ្នាំ មុន

លើ​លោក​នេះ​ប្រហែលជា​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ចូល​ចិត្ត​ស្តាប់​ការ​រិះគន់ ។ ប៉ុន្តែ​យោង​តាម​លោក​មហាសេដ្ឋី Ray Dalio ដែល​ជា​ស្ថាបនិក Bridgewater Associates បាន​ឲ្យ​ដឹង​ថា…

លើ​លោក​នេះ​ប្រហែលជា​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ចូល​ចិត្ត​ស្តាប់​ការ​រិះគន់ ។ ប៉ុន្តែ​យោង​តាម​លោក​មហាសេដ្ឋី Ray Dalio ដែល​ជា​ស្ថាបនិក Bridgewater Associates បាន​ឲ្យ​ដឹង​ថា មនុស្ស​មិន​គួរ​គេចវេះ​វា​ឡើយ ។ ផ្ទុយ​មក​វិញ​លោក​គិត​ថា​មនុស្ស​គួរតែ​ស្វាគមន៍​ទទួល​វា​ក្នុង​ជីវិត ។ មូលហេតុ​អ្វី? លោក​បាន​ប្រាប់​ថា​វា​ផ្តល់​ជា​ឱកាស​ក្នុង​ការ​ឲ្យ​អ្នក​សាកល្បង​គំនិត​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នកធ្វើការ​សម្រេច​ចិត្តបាន​ប្រសើរ​ជាង​មុន​ក្នុង​ស្ថាន​ការ​ដែល​ស្ត្រេ​ស ។

លោក​បាន​ចែករំលែក​មក​ថា កាលពី​ឆ្នាំ ១៩៨២ លោក​បាន​ព្យាករណ៍​ដោយ​មិន​មាន​ភស្តុ​តាង​ថា​ទីផ្សារ​ភាគហ៊ុន​នឹង​ជួប​វិបត្តិ ប៉ុន្តែ​លោក​បាន​បោះបង់​វា​ចោល​វេញ​បន្ទាប់​ពី​ទទួល​បានការ​រិះគន់​ពី​អ្នក​ដទៃ​។ លោក​បាន​បន្ត​ថា​ក្រៅពី​ភរិយា និង​កូន​ៗ​ហើយ បទ​ពិសោធន៍​នេះ​ជា​រឿង​ល្អ​បំផុត​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​លោក ។ វា​បាន​ធ្វើ​ឲ្យ​លោក​គិត​ថា ធ្វើ​ដូច​ម្តេច​ទើប​លោក​ដឹង​ថា​លោក​ត្រូវ?

ជាមួយ​គ្នា​នេះ​ផង​ដែរ ទស្សនៈ​នេះ​បាន​ផ្លាស់​ប្តូរជីវិត​របស់​លោក ។ លោក Dalio ចាប់ផ្តើម​ស្វែងរក​មនុស្ស​ដែល​វៃឆ្លាត​មក​បដិសេធ​នឹង​គំនិត​របស់​លោក ហើយ​លោក​តែងតែ​ព្យាយាម​ឈ្វេងយល់​ពី​ការ​បកស្រាយ​របស់​ពួក​គេ រួច​ស្វែងរក​ដំណោះស្រាយ ។ លោក​បាន​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​រហូត​ដល់​វា​ក្លាយទៅជា​វប្បធម៌​មួយ​សម្រាប់ Bridgewater Associates ។ វប្បធម៌​នេះ​ជំរុញ​ដល់​បុគ្គលិក​ឲ្យ​ផ្តល់​មតិយោបល់​ដោយ​បើក​ទូលាយ មិន​ថា​វា​វិជ្ជមាន​ឬ​អវិជ្ជមាន និង​មិន​ថា​ពួក​គេ​មក​ពី​ផ្នែក​ណា​ឬ​មាន​តំណែង​អ្វី​ឡើយ​សូ​ម្បី​តែ​លោក​ផង​ដែរ ។ លោក​បាន​បន្ថែម​ថា មនុស្ស​គ្រប់​រូប​ដែល​ធ្វើការ​ជាមួយ​លោក​មាន​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​គំនិត​របស់​លោក ។

សម្រាប់​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ស្តាប់​ការ​រិះគន់ លោក Dalio គិត​ថា​វា​មិន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ ព្រោះ​ពេល​ដែល​មនុស្ស​ដទៃ​រក្សា​គំនិត​ប្រឆាំង​ក្នុង​ខួរក្បាល​ហើយ​មិន​និយាយ​ចេញ​មក វា​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ