សួនផ្កា​ឈូករ័ត្ន​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​តមនុស្ស​ចូល​ទស្សនា​ដូច​ហែ​កឋិន (មានវីដេអូ)


បន្ទាយ​មាន​ជ័យ ៖ សួនផ្កា​ឈូករ័ត្ន​មួយ​កន្លែង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ក្លាយជា​តំបន់​ទេសចរ​ដ៏​មាន​ប្រជាប្រិយភាព ហើយ​មនុស្ស​ម្នា​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ចូល​ទៅ​ទស្សនា ។ ដោយ​សួនផ្កា​ឈូករ័ត្ន​ខាងលើ ស្ថិត​ក្នុងភូមិ​ចាន់គិរី​សង្កាត់​ប៉ោយ​ប៉ែ​ត ជាប់​ដងផ្លូវ ZOA ជា​ផ្លូវ​ឆ្ពោះទៅ​ភូមិ​ទួល​ប្រាសាទ និង​ភូមិ​ព្រៃ​គប់​ខាងជើង​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត ប្រហែល​ជាង​២​គីឡូម៉ែត្រ ។

សួនផ្កា​ឈូករ័ត្ន​មួយ​នេះ ជា​របស់​គ្រួសារ​មួយ​ប្តី​ឈ្មោះ តុល សា​រិ​ន ប្រពន្ធ​ឈ្មោះ ពៅ វ​ណ្ណា ។ ការ​ចូល​ទស្សនា​នៅ​ទីនោះ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​២០០០​រៀល សម្រាប់​មួយ​ថ្ងៃ គឺ​អាច​ដើរ​ថត​លេង​បាន​ដោយ​សេរី​ក្នុង​សួន​ដ៏​ធំ​មួយ​នេះ ។

ស្ត្រី​ម្ចាស់​សួន​ប្រាប់​កោះសន្តិភាព​ថា ផ្កាឈូករ័ត្ន​របស់​គាត់​ដាំ​លើ​ទំហំ​ដី​៤​ហិ​កតា ហើយ​ថា រយៈពេល​ដាំ​១​ខែ​ទើប​ចេញ​ជា​ផ្លែផ្កា​ដែល​គាត់​អាច​ធ្វើ​អាជីវកម្ម​បាន ។ ស្ត្រី​ខាងលើ​បន្ត​ថា សួន​គាត់​ទើប​បើក​ដំណើរការ​មួ​យស​ប្តា​ហ៍ តែ​ភ្ញៀវ​ចេញចូល​មិន​ដាច់​ហើយ​មាន​កំណើន​កើនឡើង​រហូត​ដោយ​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ កាលពី​ថ្ងៃ​សុក្រ​ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​មួយ​ថ្ងៃ​ជាង​១​លាន​រៀល ថ្ងៃ​សៅរ៍ ទទួល​បាន​ជាង​២​លាន​រៀល ហើយ​នៅ​ថ្ងៃអាទិត្យ​ដែល​ជា​ថ្ងៃ​សម្រាក​ឃើញ​ថា មាន​ភ្ញៀវ​កាន់តែ​ច្រើន​ទ្វេ​ដង ។

ម្ចាស់​សួន​រូប​នេះ​បន្ត​ថា មាន​ជនជាតិ​ថៃ​ជា​ច្រើន​គ្រោង​ចូល​មក​កម្ពុជា ដើម្បី​ទស្សនា​សួន​របស់​គាត់​នៅ​ពេល​ខាង​មុខ​ផង​ដែរ ។ គាត់​បន្ត​ថា ផ្កាឈូករ័ត្ន​មាន​រយៈពេល​តែ​មួយ​ខែ​ទេវា​និង​ទុំ​ប៉ុន្តែ​ខណៈ​អាជ្ញាធរ​ខេត្ត​ក្រុង​បាន​មក​ទស្សនា​ក៏​បាន​ណែនាំ​គាត់​ឲ្យ​ដាំ​កូន​ឈូករ័ត្ន​បន្ត​តាម ច​ម្លោះ​ៗ​ដើម​ចាស់ ដើម្បី​ឲ្យ​សួន​មួយ​នេះ​មានដំណើរ​ការ​អាច​ភ្ញៀវ​ទៅ​កម្សាន្ត​ជា​រៀង​រហូត ។

គាត់​បន្ត​ថា និង​ពង្រីក​អាជីវកម្ម​មួយ​នេះ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​គឺ​គ្រោង​បង្កើត​រី​សត កន្លែង​ថត​ការនិង​បើកហាង​លក់​ម្ហូបអាហារ និង​ប្រកបដោយ​ផា​សុខភាព​ទៅ​ជា​ហាង (​វណ្ណ​កា​ដឹ​ន​) មាន​ទាំង​ហាង​កាហ្វេ ហើយ​គ្រាប់​ឈូករ័ត្ន​ដែល​ទុំ​ទាំងនោះ​ថ្វី​ត្បិត​គ្មាន​ទីផ្សារ​តែ​គាត់ និង​ច្នៃ​ទៅ​ជា​គ្រាប់​ឈូករ័ត្ន​ឆ្អិន​ដាក់​លក់​ក្នុង​ហាង​ឲ្យ​ភ្ញៀវ​ទិញ​ទទួលទាន​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ