ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​ចំហ​សម្រាប់​ការ​ចរចា​ថ្មី​ជាមួយ​ពួក​តា​លី​បង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ប្រកាស​ពី​ការ​បើកទ្វារ​ចំហ​​សម្រាប់​ការ​ចរចា​ថ្មី​ៗ​ជាមួយ​ពួក​តា​លី​បង់ ស្ដី​ពី​ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ការ​ចរចា​នោះ ត្រូវ​កាត់​ផ្ដាច់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ពេល​មុន​នេះ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប៉ុន្តែ​ពួក​បះបោរ​បាន​គំរាម​សហរដ្ឋអាមេរិក ពី​ការ​ឈឺចាប់​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​ការ​កាត់​ផ្ដាច់​នេះ​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​បង្កើត​ការ​ភ្ញាក់ផ្អើល…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ប្រកាស​ពី​ការ​បើកទ្វារ​ចំហ​​សម្រាប់​ការ​ចរចា​ថ្មី​ៗ​ជាមួយ​ពួក​តា​លី​បង់ ស្ដី​ពី​ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ការ​ចរចា​នោះ ត្រូវ​កាត់​ផ្ដាច់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ពេល​មុន​នេះ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប៉ុន្តែ​ពួក​បះបោរ​បាន​គំរាម​សហរដ្ឋអាមេរិក ពី​ការ​ឈឺចាប់​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​ការ​កាត់​ផ្ដាច់​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​បង្កើត​ការ​ភ្ញាក់ផ្អើល តាម​រយៈ​ការ​ប្រកាស​២​កាលពី​យប់​ថ្ងៃ​ទី​៧​កញ្ញា​។ ដំបូង​លោក​លាតត្រដាង​ពី​ការ​រៀបចំ​ធ្វើការ​ជួប​គ្នា​ដោយ​សម្ងាត់​បំផុត​នៅ​CAMP DAVID កន្លែង​មានការ​ជួប​ចរចា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​នានា ជាមួយ​សម​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ស្ត្រា​វ​ហ្គា​នី ហើយ​ជា​ពិសេស​ជាមួយ​បណ្ដា​ប្រមុខ​ពួក​តា​លី​បង់​។ ប៉ុន្តែ​បន្ទាប់​ពី​នោះ​បន្តិច លោក​បាន​សរសេរ​តាម​TWITTER ពី​ការ​លុប​ចោលការ​ជួប​គ្នា​ទាំងនេះ ព្រមទាំង​ការ​ចរចា​ដែល​កំពុង​ធ្វើ​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​ជាមួយ​ពួក​តា​លី​បង់ ដែល​មុន​នេះ​មានការ​លើក​ពី​ការ​រីក​ចម្រើន ដែល​អាច​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ក្រោយ​១៨​ឆ្នាំ​នៃ​ជម្លោះ​នៅ​អា​ហ្ច​ហ្គា​នី​ស្ថាន​។

លោក​ត្រាំ​លើក​ហេតុផល​ការ​លុប​ចោលការ​ជួប​គ្នា​ទាំងនេះ ពី​ការ​វាយប្រហារ​អត្តឃាត​សម្លាប់​មនុស្ស​ច្រើន​នាក់​មួយ កាលពី​ថ្ងៃ​ទី​៥​កញ្ញា​នៅ​ក្រុង​កា​ប៊ុល ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ដែល​ការ​វាយប្រហារ​នោះ​ជា​ពិសេស​បណ្ដាល​ឲ្យ​ទាហាន​អា​មេ​រិ​ក​ម្នាក់​ស្លាប់​។

ចំពោះ​ការ​កាត់​ផ្ដាច់​ការ​ចរចា អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​បាន​ព្រមាន​ថា អា​មេ​រិ​ក​នឹង​ទទួល​ការ​ឈឺចាប់​ខ្លាំង​បំផុត ខណៈ​ឥរិយាបថ​ប្រឆាំង​សន្តិភាព ត្រូវ​មើលឃើញ​កាន់តែ​ច្បាស់​ចំពោះ​ភ្នែក​ពិភពលោក ហើយ​ការ​បាត់បង់​អាយុជីវិត​មនុស្ស​និង​ហិរញ្ញវត្ថុ​នឹង​មានការ​កើនឡើង​។ អ្នកនាំពាក្យ​រូប​នោះ​បាន​សន្យា​បន្ត​ជី​ហា​ដ រហូត​ដល់​បញ្ចប់​ការ​កាន់កាប់​។

ទោះបី​មាន​សារ​ប្រទូស្ត​រា​៉​យ​បែប​នេះ តែ​ពួក​តា​លី​បង់​និយាយ​ថា ពួក​គេ​ជឿជាក់​ដែល​អា​មេ​រិ​ក​នឹង​វិល​មក​តុ​ចរចា​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ