ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ខួរក្បាល Bill Gates មាន​លក្ខណៈ​ពិសេស​ដូច​ម្តេច​ខ្លះ?

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី Bill Gates ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Microsoft បាន​និយាយ​ក្នុង​កម្មវិធី Inside Bill’s Brain: Decoding…

លោក​មហាសេដ្ឋី Bill Gates ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Microsoft បាន​និយាយ​ក្នុង​កម្មវិធី Inside Bill’s Brain: Decoding Bill Gates ថា អ្វី​ដែល​លោក​ភ័យ​ខ្លាច​ជាងគេ គឺ​ខួរក្បាល​របស់​លោក​នឹង​ឈប់​ដំណើរការ ។ វា​ជា​កម្មវិធី​បែប​ឯកសារ​ភាពយន្ត​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​ខាង​មុខ​នេះ ហើយ​លោក Davis Guggenheim ដែល​ជា​ប្រធាន​អ្នក​ផលិត​មាន​គោលបំណង​ចង់​ដឹង​ពី​ខួរក្បាល​របស់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​២​របស់​ពិភពលោក​ម្នាក់​នេះ ។

អ្នកស្រី Melinda Gates ដែល​ជា​ភរិយា​របស់​លោក​បាន​និយាយ​ក្នុង​វី​ឌី​អូ​ខ្លី​មួយ​ដែល​បាន​ចេញ​មុន​ពេល​ឯកសារ​ភាពយន្ត​ខាងលើ​ថា លោក Gates មាន​សមត្ថភាព​ក្នុង​គិត​ខ្ពស់ ដូច​ជា លោក​អាន​អ្វីមួយ​ហើយ​គិតពិចារណា​ពី​វា​ក្នុង​ពេល​តែ​មួយ ។ អ្នកស្រី​បាន​បន្ត​ទៀត​ថា លោក Gates ចូល​ចិត្ត​ភាព​ស្មុគស្មាញ ។ លោក​តែងតែ​បង្កើត​តារាង​អ្វីមួយ​ក្នុង​ខួរក្បាល​របស់​លោក រួច​លោក​ចាប់ផ្តើម​ដាក់​ព័ត៌មាន​ទៅ​តាម​ផ្នែក​មួយ​ៗ ។ ហើយ​លោក​មិន​ចូល​ចិត្ត​ឡើយ​ពេល​ដែល​មាន​អ្វី​ដែល​ខុស​ពី​លោក​គិត​លេចឡើង​មក ។ អ្នកស្រី Melinda បាន​បន្ត​ទៀត​ថា លោក​មាន​សមត្ថភាព​ក្នុង​ការ​ផ្គុំ​គំនិត​ចូល​គ្នា​ដែល​មនុស្ស​ដទៃ​មិន​អាច​មើលឃើញ​បាន ។

ទាក់ទង​នឹង​តារាង​ដែល​លោក​បង្កើត​ក្នុង​ខួរក្បាល​វិញ លោក Gates ធ្លាប់​ប្រាប់​ដល់ Quartz ថា ប្រសិនបើ​អ្នក​អាន​បាន​ច្រើន អ្នក​នឹង​ប្រទះ​ឃើញ​ភាព​ស្រ​ដៀង​គ្នា​ដែល​ងាយ​ឲ្យ​អ្នក​ផ្គុំ​ព័ត៌មាន និង​គំនិត​ផ្សេង​ៗ​គ្នា ។ លោក​តែងតែ​មើល​ថា គំនិត ឬ​ព័ត៌មាន​ដែល​លោក​អាន​មក​គួរ​ស្ថិត​នៅ​កន្លែង​ណា ? តើ​វា​មាន​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ធ្លាប់​ដឹង​ពី​មុន​ទេ ។ ហើយ​បើ​លោក​មិន​យល់​ពី​អ្វីមួយ លោក​តែងតែ​ស្រាវជ្រាវ ឬ​ស្វែងរក​ដំណោះស្រាយ ។

យោង​ទៅ​តាម​វី​ឌី​អូ​ខ្លី​បាន​ឲ្យ​ដឹង​ទៀត​ថា លោក Gates មើលទៅ​បញ្ហា​ក្នុង​ផ្លូវ​ទូទៅ​ដែល​អនុញ្ញាត​ឲ្យ​លោក​បង្កើត​ដំណោះស្រាយ​ថ្មី​ៗ ហើយ​លោក​ពូកែ​បំផុត​ពេល​ដែល​លោក​ជួបនឹង​បញ្ហា​ច្រើន ។ វា​ជា​ជំនាញ​មួយ​ដែល​សំខាន់​ពេល​ដែល​លោក​ព្យាយាម​ដោះស្រាយ​បញ្ហា​លំបាក​ៗ​ជា​ច្រើន​កើតឡើង​ជុំវិញ​ពិភពលោក​ដូច​ជា ជំងឺ និង​ភាព​ក្រីក្រ​ជាដើម ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ