ក្រពេញអូវ៉ែគឺជាសរីរាង្គប្រដាប់បន្តពូជមួយប្រភេទដែលមានតែនៅក្នុងខ្លួនមនុស្សស្រីប៉ុណ្ណោះ។ វាមានពីរគ្រាប់ដែលស្ថិតនៅម្ខាងៗនៃស្បូន និងមានរាងដូចជាគ្រាប់ផ្លែអាលម៉ុន។ ក្រពេញនេះត្រូវបានគេដឹងថា អាចផលិតមេជីវិតញីដើម្បីបង្កកំណើតបាន។
តើអ្នកមានដឹងទេថា វាក៏អាចបញ្ចេញអ័រម៉ូនភេទស្ត្រី អេស្ត្រូជែន និងប្រូជេស្តេរ៉ូន ដើម្បីបង្កើតជាលក្ខណៈភេទស្ត្រី ព្រមទាំងជំរុញដល់លទ្ធភាពនៃការមានកូនដែរទេ?
ដូច្នេះអ្វីដែលអ្នកទទួលទានសុទ្ធតែមានឥទ្ធិពលទៅលើសុខភាពរបស់ក្រពេញអូវ៉ែបានទាំងអស់។ មានបញ្ហាច្រើនណាស់ដែលស្ត្រីម្នាក់អាចនឹងជួយប្រទះ ហើយក៏ប៉ះពាល់ដល់សរីរាង្គប្រដាប់បន្តពូជរបស់នាងដែរ។ បញ្ហាមួយចំនួនដែលកើតមានជាញឹកញាប់នោះមានដូចជា មហារីកក្រពេញអូវ៉ែ គីសក្រពេញអូវ៉ែ និងចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ (រយៈពេលខ្លី)។
ជំងឺទឹកនោមផ្អែម និងការធាត់ជ្រុលសុទ្ធតែជាកត្តាប្រឈមមុខធ្វើឲ្យមានបញ្ហាដល់ក្រពេញអូវ៉ែទាំងអស់។ ដូច្នេះដើម្បីកុំឲ្យមានបញ្ហាដូចខាងលើ អ្នកគួរតែប្រុងប្រយ័ត្នបំផុតចំពោះអ្វីដែលអ្នកបានញ៉ាំ ដើម្បីកាត់បន្ថយជំងឺធ្ងន់ធ្ងរមួយចំនួននៅលើក្រពេញអូវ៉ែបាន។ បើសិនជាអ្នកមានបញ្ហាផ្សេងៗទាក់ទងនឹងក្រពេញនេះហើយ ការញ៉ាំអាហារផ្តល់សុខភាពក៏ជារឿងសំខាន់ដែលត្រូវធ្វើឲ្យបានដែរ។
ការថែរក្សាតុល្យភាពរបស់អ័រម៉ូនគឺជារឿងសំខាន់មួយដើម្បីជួយថែរក្សាភាពមានសុខភាពរបស់ក្រពេញអូវ៉ែ ហើយការញ៉ាំអាហារបានគ្រប់គ្រាន់អាចនឹងជួយឲ្យអ្នកទទួលបានលទ្ធផលទាំងនេះឯង។ )
ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬកាត់បន្ថយការទទួលទាន ដោយមិនខ្វល់ថាអ្នកមានជំងឺទាក់ទងនឹងក្រពេញអូវ៉ែឬអត់នោះទេ៖
១-ផលិតផលធ្វើពីទឹកដោះគោ
២- ផលិតផលធ្វើពីសណ្តែកសៀង និងសណ្តែកសៀង
៣- ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
៤- អាហារ ឬរបស់ផ្អែមៗ
៥- អាហារកៃឆ្នៃ
៦- ខ្លាញ់មិនផ្តល់សុខភាព៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ