ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉្លេះ! ត្រឹម​អាហារ​សោះ​អាច​ជួយ​ដេញ​ជំងឺ​ចេញ​ទៅ​អស់បាន

4 ឆ្នាំ មុន

មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធតែ​ចង់​ស្អាត និង​មាន​សុខភាព​ល្អ ដូចនេះ​ក្រៅពី​ហាត់ប្រាណ តើ​គួរតែ​បរិភោគ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នោះ? ១-អ្នក​អាច​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​មាន​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​ច្រើន ដែល​អាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀន​ជាដើម​។…

មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធតែ​ចង់​ស្អាត និង​មាន​សុខភាព​ល្អ ដូចនេះ​ក្រៅពី​ហាត់ប្រាណ តើ​គួរតែ​បរិភោគ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នោះ?

១-អ្នក​អាច​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​មាន​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​ច្រើន ដែល​អាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀន​ជាដើម​។

២- អ្នក​អាច​បរិភោគ​ពពួក​ត្រី​ឱ្យ​បាន​ច្រើន ព្រោះ​វា​អាច​ការពារ​អ្នក​មិន​ឱ្យ​កើត​ជំងឺ​ដាច់​ស​សៃ​ឈាម ជំងឺលើសឈាម ជំងឺ​ឈឺសន្លាក់​ជាដើម​។

៣-អ្នក​ក៏​អាច​បរិភោគ​ពពួក​សណ្តែក​បាន​ដែរ ព្រោះ​វា​អាច​ការពារ​បេះដូង​អ្នក​ឱ្យ​បាន​ល្អ មិន​ឱ្យ​កើត​មាន​ជំងឺ​បេះដូង និង​មហារីក​សុដន់​ឡើយ​។

៤-សូកូឡា​ខ្មៅ​ក៏​អាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​ដូច​ជា ៖ ដាច់​ស​សៃ​ឈាម និង​ជំងឺ​បេះដូង ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នក​ចុះ​ឈាម​ទៀត​ផង​ពេល​ដែល​អ្នក​លើស​សម្ពាធ​ឈាម​។ ជាង​នេះ​ទៅ​ទៀត​វា​អាច​ធ្វើ​ឱ្យ​ស្បែក​អ្នក​ស្អាត និង​ក្មេង​ជា​និច្ច​។

៥-បើ​អ្នក​ចង់​មិន​ឱ្យ​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រង់​នោម អ្នក​អាច​ពិសារ​ល្ហុង​បាន ប៉ុន្តែ​បើ​អ្នកមាន​ផ្ទៃពោះ សូមកុំ​បរិភោគ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​រលូត​កូន​បាន​។

៦-អ្នក​គួរតែ​បរិភោគ​ប៉េងប៉ោះ​ឱ្យ​បាន​ច្រើន ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឱ្យ​សុដន់​អ្នកមាន​សុខភាព​ល្អ ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នក​អាច​មាន​រូបរាង​ស្អាត និង​Slim​ផង​ដែរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ