ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេះ​តិច Ronaldo កើប​លុយរាប់​លាន​ពី​កុងត្រា​១០​ឆ្នាំ​ជាមួយ Nike

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo បាន​លុយ​ដល់​ទៅ​១៦២​លាន​អឺ​រ៉ូ ពី​ការ​ចុះ​កុងត្រា​រយៈពេល​១០​ឆ្នាំ​ជាមួយនឹង​ក្រុមហ៊ុន Nike Inc…

តាម​ប្រភព​ព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo បាន​លុយ​ដល់​ទៅ​១៦២​លាន​អឺ​រ៉ូ ពី​ការ​ចុះ​កុងត្រា​រយៈពេល​១០​ឆ្នាំ​ជាមួយនឹង​ក្រុមហ៊ុន Nike Inc ។

អតីត​កីឡាករ​របស់​ក្លិប Manchester United និង Real Madrid និង​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប Juventus តារា​ឆ្នើម Cristiano Ronaldo បាន​ប្រាក់​ប្រចាំឆ្នាំ​ជា​មូលដ្ឋាន​ពី​ក្រុមហ៊ុន​កីឡាករ​អា​មេ​រិ​ក Nike ដល់​ទៅ ១៦.២​លាន​អឺ​រ៉ូ ។ កុងត្រា​របស់​គេ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ ។

កុងត្រា​របស់​កីឡាករ​រូប​នេះ​ជាមួយនឹង Nike មាន​សុពលភាព​រហូត ឱ្យ​តែ​គេ​អាច​នៅ​តែ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់ ។ នេះ​គឺ​អាច​មាន​ន័យ​ថា រហូត​ដល់​គេ​មាន​អាយុ​៤០​ឆ្នាំ ។ Nike បាន​ជះ​លុយ​៤​លាន​អឺ​រ៉ូ​បន្ថែម សម្រាប់​ការ​ឈ្នះ​ពាន Ballon d’Or កាលពី​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ ។ រូបគេ​គឺជា​តារា​សម្រាប់​ក្រុមហ៊ុន Nike ខណៈ​ដែល Messi ដែល​គឺជា​គូប្រជែង​គឺជា​តារា​សម្រាប់​ក្រុមហ៊ុន Adidas ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Nike និង Adidas គឺជា​គូប្រជែង​នឹង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ហ៊ាន​ជះ​លុយ​យ៉ាងច្រើន​ទៅ​លើ​កីឡាករ​ខ្លាំង​ៗ​លើ​ពិភពលោក ដោយ​មិន​ញញើត​នឹង​ជះ ៕

ប្រភព ៖ Bloomberg , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ