ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា ប្រគល់​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូ​ទ័រ និង​ភាសា​ធុរកិច្ច​ជូន​និស្សិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា បាន​ប្រារព្ធ​ពិធី​ប្រគល់​វិ​ញ្ញាប​ត្រ ចែក​ជូន​ដល់​សិស្សានុសិស្ស ប្រមាណ​ជាង​២០០​នាក់ ដែល​បាន​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​របស់​ខ្លួន ក្នុង​មុខ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ភាសា​ធុរកិច្ច ។…

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា បាន​ប្រារព្ធ​ពិធី​ប្រគល់​វិ​ញ្ញាប​ត្រ ចែក​ជូន​ដល់​សិស្សានុសិស្ស ប្រមាណ​ជាង​២០០​នាក់ ដែល​បាន​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​របស់​ខ្លួន ក្នុង​មុខ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ភាសា​ធុរកិច្ច ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​ផ្ទាល់​តែ​ម្ដង ។

លោក​ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​និង​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​សិស្ស និស្សិត និង​សិក្ខាកាម​ជា​សហគ្រិន អង្គភាព​ពាណិជ្ជកម្ម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ ក្នុង​ប្រទេស​កម្ពុជា​និង​អន្តរជាតិ ដែល​បាន​និង​កំពុង​សិក្សា​យ៉ាង​សកម្ម នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា​បច្ចុប្បន្ន តម្រូវ​ឲ្យ​វិទ្យាស្ថាន​អភិវឌ្ឍន៍ កម្មវិធី​សិក្សា​បន្ថែម​មុខ​ជំនាញ ថ្មី​ៗ​និង​រចនា​សម្ព​ន្ធ័​គ្រប់គ្រង​ជា​ច្រើន ដែល​បាន​និង​កំពុង​បំរើសេវា​កម្ម​អប់រំ ។

លោក​បន្ត​ថា​បច្ចុប្បន្ន មុខ​ជំនាញ​ថ្មី​ៗ​និង​រចនា​សម្ព​ន្ធ័​គ្រប់គ្រង​ជា​ច្រើន ដែល​បាន​និង​កំពុង​បម្រើ​សេវាកម្ម​អប់រំ នោះ​រួម​មាន​បរិញ្ញាបត្រ​ហិរញ្ញវត្ថុ​និង​ធនាគារ ពាណិជ្ជកម្ម​អន្តរជាតិ គ្រប់គ្រង​ហានិ​ភ័យ​និង ធានា​រ៉ាប់រង គ្រប់គ្រង​បណ្ដាញ​ផ្គត់ផ្គង់ និង​ច​ល​នូ​ប​ត្ថ​ម្ភ និង​ជា​ពិសេស​មុខ​ជំនាញ​ថ្មី​ៗ គឺ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​Fintech​និង​បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ច ។ ក្រៅពី​នេះ​ក៏​មាន កម្រិត​បរិញ្ញា​បត្រ​រង​ឯកទេស ,​បរិញ្ញាបត្រ​រង​ហិរញ្ញវត្ថុ និង​ធនាគារ​,​គ្រប់គ្រង​អាហរ័ណ​-​នីហរ័ណ ,​ធានា​រ៉ាប់រង និង ច​ល​នូ​ប​ត្ថ​ម្ភ ។

លោក​បន្ថែម​ថា សម្រាប់​បរិញ្ញាបត្រ​លើ​ពីរ​មុខ​ជំនាញ​បន្ថែ​ប​ទៀត គឺ​ជំនាញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ច ដែល​ជា​ជំនាញ​ទាន់សម័យ​បំផុត មាន​តម្លៃ​និង​តម្រូវការ​ចាំបាច់ ក្នុង​សម័យ​បច្ចេកវិទ្យា ជា​មោទនភាព​នៃ​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់ ដល់​សមត្ថភាព គុណភាព​នៃ​អភិបាលកិច្ច គុណភាព​សាស្ត្រាចារ្យ កម្មវិធី​សិក្សា និង​គុណភាព​អប់រំ នៃ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា ពី​ក្រសួង​អាណាព្យាបាល ជា​ពិសេស​ផ្តល់​ឱកាស​ឲ្យ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ហ្វឹកហ្វឺន អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដល់​ប្អូន​ៗ កូនក្មួយ​ដែល​ជា​និស្សិត​ជំនាន់​ថ្មី ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ នៃ​ប្រទេស​កម្ពុជា និង​ពិភពលោក​បច្ចុប្បន្ន​ផង​ដែរ ។

លោកនាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​សង្កត់ធ្ងន់​ថា យោង​តាម​លទ្ធផល​ជាក់ស្តែង​និង​ផែនការ​សកម្មភាព កំពុង​អនុវត្តិ​៖​សាស្ត្រាចារ្យ​កំពុង​បង្រៀន នៅ​វិទ្យាស្ថាន​របស់​លោក បច្ចុប្បន្ន​ភាគច្រើន​បាន​បញ្ចា​ប់​ការ​សិក្សា​ពី​បរទេស មាន​ទេព​កោសល្យ បទ​ពិសោធន៍​ការងារ​ជា​ក្រុម គ្រូ​ដែល​មាន​ទាំង​ពី គឺ​ចំណេះដឹង​ផ្នែក​ជំនាញ​ទ្រឹស្ដី​+​បទ​ពិសោធន៍​ធ្វើការ​ជាក់ស្តែង បាន​បង្រៀន​និស្សិត​យល់​ដឹង​ស៊ីជម្រៅ និង​អាច​ធ្វើការ​ជា​អន្តរជាតិ ការ​បង្រៀន​ជាក់ស្តែង ទទួល​បាន​លទ្ធផល​មានគុណ​ភាពល្អ ។

លោក​បន្ថែម​ថា វិទ្យាស្ថាន​បាន​និង​កំពុង​បន្ត​ពង្រឹងគុណភាព សាស្ត្រាចារ្យ​ទាំងនោះ ដោយ​ផ្តោត​សំខាន់​លើ​ការ​បង្កើន​ចំណេះដឹង​ជំនាញ​ទាន់សម័យ​បច្ចេកវិទ្យា សីលធម៌​វិជ្ជាជីវៈ គរុកោសល្យ​នៃ​ការ​រៀន​-​ការ​បង្រៀន និង​ការ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្ស​-​និស្សិត ដើម្បី​សម្រេច​បាន​និរន្តរភាព​គុណ​ភាព​នៃ​ចក្ខុវិស័យ ថ្នាល​អប់រំ​ធុរៈកិច្ច​ប្រកបដោយ​គុណភាព ឈានមុខ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​និង​តំបន់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ