ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​មាន​ម​ហិ​ទ្ធ​ឫទ្ធិ​ខ្លាំងពូកែ ហើយ​ចេះ​មន្តអាគម​ន៍​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ត​ពី​វគ្គ​មុន​ៗ ព្រះ​ចៅអធិការ​ដំបូង​គេ​បង្អស់​ព្រះ​នាម​បាឡាត់ ដែល​បាន​កសាង​វត្ត​នេះ​ព្រះ​អង្គ​មាន​ម​ហិ​ទ្ធ​ឫទ្ធិ​ខ្លាំងពូកែ​ណាស់ ព្រះ​អង្គ​ចេះ​មន្តអាគម​ន៍​ផ្សេង​ៗ​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង ហើយ​ក៏​ជា​មិត្តភក្ដិ​របស់​ព្រះ​អង្គ​ម្ចាស់​ថ្លៃ​ដែល​កសាង​វត្ត​ភូមិ​ថ្មី​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល ។ បន្ទាប់​មក គឺ​លោកតា​ឃួ​ន…

ត​ពី​វគ្គ​មុន​ៗ ព្រះ​ចៅអធិការ​ដំបូង​គេ​បង្អស់​ព្រះ​នាម​បាឡាត់ ដែល​បាន​កសាង​វត្ត​នេះ​ព្រះ​អង្គ​មាន​ម​ហិ​ទ្ធ​ឫទ្ធិ​ខ្លាំងពូកែ​ណាស់ ព្រះ​អង្គ​ចេះ​មន្តអាគម​ន៍​ផ្សេង​ៗ​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង ហើយ​ក៏​ជា​មិត្តភក្ដិ​របស់​ព្រះ​អង្គ​ម្ចាស់​ថ្លៃ​ដែល​កសាង​វត្ត​ភូមិ​ថ្មី​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល ។ បន្ទាប់​មក គឺ​លោកតា​ឃួ​ន ក៏​មាន​មន្តអាគម​ន៍​ខ្លាំងពូកែ​ទៀត​ដូច​ជា ការ​ការ​ចង់​ឆាន់​ផ្លែ​ឪឡឹក គឺ​យក​គ្រាប់​ឪឡឹក​ដាំ​ពេល​ព្រឹក​លុះដល់​ពេល​ល្ងាច​ឪឡឹក​ដុះ​បាន​ផ្លែ​ទុំ​ឆាន់​ហើយ​។

រីឯ​ភាព​អស្ចារ្យ​មួយទៀត គឺ​មាន​ថ្ងៃមួយ​ព្រះ​តេជគុណ ឃួ​ន និមន្ត​ទៅ​បិណ្ឌ​បាត្រ​បាត់ ។ ស្រាប់តែ​មាន​សត្វ​ខ្លែងស្រាក់​ហើរ​ទៅ​ចាប់កូនមាន់​សំឡី​១​ក្បាល ដែល​ព្រះ​អង្គ​ចិញ្ចឹម​នៅ​ក្ន​ង​វត្ត​ទៅ​បាត់ ។ លុះ​ពេល​ត្រឡប់​មក​ពី​បិណ្ឌ​បាត្រ​វិញ​កូនសិស្ស​ទូល​ប្រាប់​តាម​ដំណើររឿង ព្រះ​គ្រូ​ឃួ​ន បាន​សួរ​ថា «​តើ​សត្វ​ខ្លែងស្រាក់​នោះ​វា​ហើរ​ទៅ​ទិស​ខាង​ណា? កូនសិស្ស​ប្រាប់​ថា ហើរ​ទៅ​ទិស​ខាងលិច​បាត់​ហើយ​» ខណៈនោះ​ព្រះ​អង្គ​បាន​ប្រាប់​ឲ្យ​កូនសិស្ស​យក​ចំពាមកៅស៊ូ​ព្រមទាំង​ដុំ​ដី​ប្រគេន​ព្រះ​អង្គ រួច​ព្រះ​អង្គ​បាន​សូត្រ​មន្តអាគម​ន៍​ដាក់​ដុំ​ដី​នោះ​រួច​បាញ់​សំដៅ​ទៅ​ទិស​ដែល​កូនសិស្ស​ប្រាប់ ។ ដែល​ពេល​នោះ​មិនដឹង​ថា សត្វ​ខ្លែងស្រាក់​នោះ​ហោះហើរ​ទៅ​ដល់​ទីណា​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ព្រះ​អង្គ​បាញ់​ដុំ​ដី​នោះ​ទៅ​មិនយូរ​ប៉ុន្មាន ស្រាប់តែ​សត្វ​ខ្លែងស្រាក់​នោះ​បាក់​ស្លាប ហើយ​បាន​ធ្លាក់​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ ។

ពេល​នោះ​ព្រះ​គ្រូ​ចៅអធិការ​បាន​ចាប់​យក​សត្វ​នោះ​យក​មក​វាយ និង​ប្រដៅ​ថា កុំ​ឲ្យ​ខូច​ទៀត​រួច​បាន​សូត្រ​មន្តអាគម​ន៍​ផ្លុំ​ឲ្យ​ស្លាប​បក្សី​ប្រភេទ​នេះ​ជា​ដូច​ដើម ទើប​លែង​ឲ្យ​ទៅ​វិញ មិនតែប៉ុណ្ណោះ​សត្វ​ផ្សេង​ៗ​បើ​ហ៊ាន​ហើរ​រំលង ឬ​កាត់មុខ​ព្រះ​វិហារ​មិន​អាច​ហើរ​រំលង​ផុត​នោះ​ទេ​ច្បាស់​ជា​ធ្លាក់​មិន​ខាន​ឡើយ ។

លោក​ផា​ន់ មឿ​ក បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​ព្រះ​ចៅអធិការ​ឃួ​ន សុគត ទៅ​មិនដឹង​ថា មាន​ចៅអធិការ​ព្រះ​នាម​អ្វី​ទៀត​ទេ ប៉ុន្តែ​តាម​ការ​ដំណាល​មក​ថា មាន​ចៅអធិការ​១​អង្គ​ទៀត​នាម​លោកតា​ព្រៃ ចេះ​មន្តអាគម​ន៍ និង​វិជ្ជា​គុន​ខ្លាំងពូកែ​ដែរ ។ ប៉ុន្តែ​នៅ​សម័យ​បារាំង​លោកតា​ព្រៃ​បាន​សឹក​ចាក​សិក្ខ​បទ​ហើយ លោកមា​នទី​តាំង​ហាត់គុន​មួយ​នា​ជំនាន់​នោះ ដែល​តា​ព្រៃ​ហាត់​រហូត​ខូង​ដី​ក្លាយជា​ត្រពាំង​មួយ ហើយ​អ្នកស្រុក​ដាក់​ឈ្មោះ​ថា «​ត្រពាំង​ហាត់គុន​» លុះ​បច្ចុប្បន្ន​បាន​ក្លា​យមក​ជា «​ត្រពាំង​គុន​»​វិញ ។

ប៉ុន្តែ​ត្រពាំង​នេះ​មិន​ជ្រៅ​ដូច​ជា ស្រះ​នោះ​ទេ គ្រាន់តែ​ជ្រៅ​ជាង​ស្រែ​ធម្មតា​បន្តិច​ប៉ុណ្ណោះ ហើយ​ក៏​ជា​ត្រពាំង​ដែល​លោក​ស្ទូងស្រូវ​រាល់​ឆ្នាំ​ថែម​ទៀត​ផង ។ ហើយ​លោកតា​ព្រៃ​ត្រូវ​បាន​បារាំង​ដុត​ផ្ទះ និង​ចាប់ចង​សម្លាប់​តែ​មិន​ស្លាប់​ឡើយ បន្ទាប់​មក​បារាំង​បាន​ចាប់​យក​ទៅ​ដាក់​នៅ​កោះ​ត្រឡាច និង​បាន​យក​ដែកគោល​ខ្មែរ​វែង​ៗ​ទៅ​វាយ​បោះ​លើ​ប្រអប់ជើង​ជាប់ និង​ក្ដារ​ឈើ​មើលទៅ​ឃើញ​មាន​ឈាម​ហូរ​កក្លាក់​ថែម​ទៀត ប៉ុន្តែ​ក្រោយ​វាយ​បោះ​រួច​បាំ​រាំង​ដើរ​ចេញ​ស្រាប់តែ​ជើង​លោកតា​របូត​ចេញពី​ដែកគោល​ហើយ​នៅ​ជាប់​តែ​ក្ដារ​ប៉ុណ្ណោះ ។

បារាំង​មិន​អាច​ធ្វើ​ឲ្យ​លោកតា​ព្រៃ​ស្លាប់​ឡើយ គឺ​ពិតជា​កំពូល​ខ្លាំង​ណាស់ ហើយ​រឿងរ៉ាវ​របស់​លោកតា​ព្រៃ​នេះ គឺ​លោកឪពុក​របស់​លោក​ផ្ទាល់​ជា​អ្នក​និយាយ​ប្រាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ