កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម​តាម​រយៈ​អនុស្សរណ​ជាមួយ JETRO


​រាជធានី​ភ្នំពេញ ៖ តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ហៅ​កាត់​ថា JETRO (​ជេ​ត្រូ ) កម្ពុជា​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម​ទៀត​មក​កម្ពុជា ខណៈ​ជប៉ុន​ក៏​ជា​អ្នក​វិនិយោគ​ធំ​មួយ​ផង​ដែរ​នៅ​កម្ពុជា​។ ​

បើ​តាម​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​គោលបំណង​បង្កើត​នូវ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ក្រសួងពាណិជ្ជកម្ម និង JETRO ។ ជាមួយ​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​កត់សម្គាល់​នូវ​សកម្មភាព​មួយ​ចំនួន​ដែល JETRO បាន​អនុវត្ត​នៅ​កម្ពុជា រួម​មាន ការ​ផ្គូ​ផ្គរ​ង​ធុរកិច្ច ការ​សិក្សា​វិភាគ ការ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុងស្រុក ការ​សម្របសម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន ការ​បណ្ដុះបណ្ដាល​មន្ត្រី និង​វិស័យ​ឯកជន និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន ។ ​លោក​បាន​បន្ត​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពី​ទីផ្សារ​កម្ពុជា​របស់ JETRO បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន Aeon មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ការ​បង្កើត​ផ្សារ​ទំនើប Aeon នេះ​ដែរ បាន​យក​មក​ជាមួយ​នូវ​ស្ដង់ដារ​ល្អ​ៗ ដូច​ជា​ស្ដង់ដារ​អនាម័យ​ជាដើម មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​នេះ​ផង​ដែរ ។ ​

លោកស្រី​បណ្ឌិត យូ​រី សា​តូ នាយិកា រង​នៃ​អង្គការ JETRO បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​កោតសរសើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ។ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម ចំពោះ​ធុរកិច្ច​ជប៉ុន ។ លោកស្រី ក៏​បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​អនុវត្ត ក្នុង​ការ​សម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច និង​ពាណិជ្ជកម្ម ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។ ក្រៅពី​នេះ លោកស្រី​បាន​ជម្រាប​ជូន​ថា JETRO មានការ​ងារ​ថ្មី​មួយ​ដែល JETRO នឹង​អនុវត្ត គឺ​ការ​ជំរុញ​នវានុវត្តន៍ និង​ការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថ្មី​ៗ (Innovation and Digital Technology Startup) ជាមួយនឹង​ការ​ផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​។ ​

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ជប៉ុន​គឺជា​អ្នក​វិនិយោគ​ដ៏​ម៉ត់ចត់ ហើយ​ក្នុង​នាម​អ្នកសម្របសម្រួល​ក្នុងស្រុក លោក​ចង់​បានការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត ហើយ​ក្នុង​នាម​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ក៏​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ស្វាគមន៍​និង​សម្របសម្រួល ដល់​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ។ ​សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះ​នា​ពេល​នេះ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួងពាណិជ្ជកម្ម និង​អង្គការ JETRO បាន​ចុះ​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០០៩​។ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុង​ឆ្នាំ​២០០៩ មាន​ចំនួន​តិចតួច ហើយ​ក្នុង​ឆ្នាំ​២០១៨ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ១,៦ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕

លោក​បាន​បន្ត​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពី​ទីផ្សារ​កម្ពុជា​របស់ JETRO បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន Aeon មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ការ​បង្កើត​ផ្សារ​ទំនើប Aeon នេះ​ដែរ បាន​យក​មក​ជាមួយ​នូវ​ស្ដង់ដារ​ល្អ​ៗ ដូច​ជា​ស្ដង់ដារ​អនាម័យ​ជាដើម មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​នេះ​ផង​ដែរ ។ ​លោកស្រី​បណ្ឌិត យូ​រី សា​តូ នាយិកា រង​នៃ​អង្គការ JETRO បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​កោតសរសើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ។ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម ចំពោះ​ធុរកិច្ច​ជប៉ុន ។ លោកស្រី ក៏​បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​អនុវត្ត ក្នុង​ការ​សម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច និង​ពាណិជ្ជកម្ម ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

ក្រៅពី​នេះ លោកស្រី​បាន​ជម្រាប​ជូន​ថា JETRO មានការ​ងារ​ថ្មី​មួយ​ដែល JETRO នឹង​អនុវត្ត គឺ​ការ​ជំរុញ​នវានុវត្តន៍ និង​ការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថ្មី​ៗ (Innovation and Digital Technology Startup) ជាមួយនឹង​ការ​ផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​។ ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ជប៉ុន​គឺជា​អ្នក​វិនិយោគ​ដ៏​ម៉ត់ចត់ ហើយ​ក្នុង​នាម​អ្នកសម្របសម្រួល​ក្នុងស្រុក លោក​ចង់​បានការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត ហើយ​ក្នុង​នាម​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ក៏​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ស្វាគមន៍​និង​សម្របសម្រួល ដល់​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ។

សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះ​នា​ពេល​នេះ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួងពាណិជ្ជកម្ម និង​អង្គការ JETRO បាន​ចុះ​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០០៩​។ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុង​ឆ្នាំ​២០០៩ មាន​ចំនួន​តិចតួច ហើយ​ក្នុង​ឆ្នាំ​២០១៨ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ១,៦ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ