នាយក La Liga ចង់បាន Ronaldo និង Mourinho មកអេស្ប៉ាញវិញ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា លោក Javier Tebas ដែលជានាយកលីគល្បីរបស់អេស្ប៉ាញ La Liga…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា លោក Javier Tebas ដែលជានាយកលីគល្បីរបស់អេស្ប៉ាញ La Liga…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា លោក Javier Tebas ដែលជានាយកលីគល្បីរបស់អេស្ប៉ាញ La Liga បានប្រាប់ថា លោកចង់ឱ្យ Jose Mourinho និង Cristiano Ronaldo មកកាន់លីគអេស្ប៉ាញវិញ។
ខណៈនេះលោក Mourinho កំពុងតែស្ថិតនៅក្រៅរង្វង់បាល់ទាត់ ក្រោយពីចាកចេញពី Manchester United កាលពីខែធ្នូឆ្នាំមុន និង កំពុងតែរង់ចាំឱកាសល្អសម្រាប់ចូលធ្វើជាគ្រូបង្វឹកវិញ។
លោក Tebas បានប្រកាសជាសាធារណៈថា លោកចង់បានកីឡាករជើងខ្លាំង Ronaldo បញ្ចប់កុងត្រានៅ Juventus ហើយត្រឡប់មកប្រទេសដែលខ្លួនធ្លាប់ទទួលភាពជោគជ័យដ៏អស្ចារ្យជាមួយនឹង Real Madrid។ លោកប្រាប់ទៅកាន់សារព័ត៌មាន Canal11 ថា៖ «ខ្ញុំចង់បានកីឡាករ Cristiano Ronaldo ត្រឡប់មកកាន់ទីនេះវិញ ហើយ Jose Mourinho មកកាន់តំណែងជាគ្រូបង្វឹកនៅក្រុមអេស្ប៉ាញម្តងទៀត។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យ និងមានឈ្មោះល្បីនៅលីគរបស់ពួកយើង។»
លោកបានបន្តថា៖ «ខ្ញុំគិតថា ការចាកចេញរបស់ Ronaldo គឺប៉ះពាល់ដល់លីគរបស់ពួកយើង បើនិយាយតាមត្រង់ទៅ ។ ខ្ញុំចង់ឱ្យលីគរបស់យើងមានរូបគេ ប្រសើរជាងគ្មាន។ Premier League ជាច្រើនឆ្នាំមកហើយ គ្មានមានកីឡាករម្ចាស់ពាន Ballon d’Or ម្នាក់ទេ តែនៅតែអាចជាលីគល្បីក្នុងពិភពលោក។» តើអាចទេដែល Ronaldo និង Mourinho វិលត្រឡប់មកទ្រនំចាស់វិញ0x017d7 ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ