ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេស​ជាតិ

4 ឆ្នាំ មុន

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​បាន​គូសបញ្ជាក់​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេស​ជាតិ​នឹង​នាំ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​យើង​ចាំបាច់​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់ ។…

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​បាន​គូសបញ្ជាក់​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេស​ជាតិ​នឹង​នាំ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​យើង​ចាំបាច់​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់ ។

ការ​ជំរុញ​របស់​លោក សាយ សំ​អាល់ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ពិភាក្សា​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រៀបចំ​ជាដំបូង​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ ។ លោក សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​នៃ​តួនាទី និង​សារៈសំខាន់​នៃ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្ហាញ​នូវ​សេចក្តី​ពិត និង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​អនាគត ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​គ្រឹះ​នៃ​សន្តិភាព​របស់​ប្រទេស​ជាតិ​នឹង​នាំ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​នោះ​យើង​ចាំបាច់​ត្រូវការ​អ្នកមាន​ជំនាញ​ច្បាស់លាស់ ។

លោក សាយ សំ​អាល់ លើកទឹកចិត្ត​និស្សិត​កម្ពុជា​ចាប់​យក​ជំនាញ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បាន​ច្រើន​ថែម​ទៀត​ព្រោះ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ជំនាញ​នេះ​មាន​តិចតួច​នៅឡើយ ។ យើង​ត្រូវ​ហ៊ាន​មើល​ឆ្ងាយ​នា​ពេល​បច្ចុប្បន្ន​យើង​រៀន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដើម្បី​រក្សា​នូវ​ស្ថេ​រ​ភាព និង​ដើម្បី​ធានា​សន្តិសុខ​របស់​កម្ពុជា​ផង​ដែរ​នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។

លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​បានអោយ​ដឹង​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ជា​ធាតុ​ចូល​ក្នុង​ការ​ផ្តល់​នូវ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ដែល​បណ្តា​ប្រទេស​នានា​នៅ​ទូ​ទាំង​ពិភពលោក​បាន​វិវត្តន៍​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ជាមួយ​ការ​កែ​ច្នៃ​អ្វី​ដែល​ថ្មី​ៗ​សម្រាប់​ប្រើប្រាស់ និង​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ ។ សូម​បញ្ជាក់​ថា គោលបំណង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ផ្តួចផ្តើម ប្រមូលផ្តុំ​គំនិត​នៃ​អ្នកជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដោយ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ក្រមសីលធម៌​នៃ​ការ​ស្រាវជ្រាវ ស្រលាញ់​សច្ចភាព និង​ការ​ចង់​ដឹង ដើម្បី​ឈាន​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ