ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង​ក្នុង​បាតុភូត​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា សភាព​ជាក់ស្តែង​ឃើញ​ថា ទឹកទន្លេ​មេគង្គ​លើ ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ទឹកនឹង​ចាប់ផ្តើម​ស្រក​នៅ​ពេល​២​ថ្ងៃ​ខាង​មុន​ទៀត ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា សភាព​ជាក់ស្តែង​ឃើញ​ថា ទឹកទន្លេ​មេគង្គ​លើ ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ទឹកនឹង​ចាប់ផ្តើម​ស្រក​នៅ​ពេល​២​ថ្ងៃ​ខាង​មុន​ទៀត ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ ។

ដោយឡែក​សម្រាប់​ស្ថានីយ​ជល​សាស្ត្រ​ខេត្ត​កោះ​ខែល ព្រឹក​នេះ​ទឹក​មាន​កម្ពស់ ៧,៥០​ម៉ែត្រ ខ្ពស់​ជាង​កម្រិត​ប្រុង​ប្រយ័ត្ន​០,១០​ម៉ែត្រ ។ ហើយ​ទឹក​អាច​នឹង​ហក់​ឡើង​នៅ​ពេលវេលា​៤​ទៅ​៥​ថ្ងៃ​ទៀត ។

ការ​កើនឡើង​នៃ​កម្ពស់​ទឹក​នេះ មាន​ទាំង​ផល​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង ចឹ​ង​ហើយ​សូម​បងប្អូន​នៅ​តាម​ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង និង​ស្រុក​កោះធំ​របស់​ខេត្តកណ្តាល និង​មួយ​ផ្នែក​របស់​ខេត្តតាកែវ អាច​ទទួល​របប​ពី​ទឹកទន្លេ​មេគង្គ ។

ដោយ​ផល​អវិជ្ជមាន គឺ​អាច​ប៉ះពាល់​ដល់​ភូមិឋាន​របស់​បងប្អូន ក៏​ដូច​ជា​បាតុភូត​ធម្មជាតិ​បណ្តាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ជាដើម ។ ហេតុនេះ​ហើយ​សូមជ្រាប​ជា​ដំណឹង និង​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង ដើម្បី​ចៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេង​ៗ​ពី​ទឹកជំនន់​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ