ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ត្រៀម​! នៅ​តំបន់​ខ្ពង់រាប​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ នៅ​តំបន់​ខ្ពង់រាប​អាកាសធាតុ​ត្រជាក់​ដល់​១៨​អង្សា​សេ​ ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ​៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ នៅ​តំបន់​ខ្ពង់រាប​អាកាសធាតុ​ត្រជាក់​ដល់​១៨​អង្សា​សេ​ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ ថា
របប​​ខ្យល់មូសុង​ឦសាន​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា សមុទ្រ​អាន​ជាម​ម៉ែ​ន និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦​ នៅ​តំបន់​វាលទំនាបមាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់ បក់​មក​ពី​ទិសឧត្តរ​និង​ទិសឦសាន​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ​/​វិនាទី​។
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយ​រៀង តាកែវ និង​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៨°C​។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​វិនាទី​។ ខេត្តឧត្តរ​មានជ័យ ប៉ៃលិន ព្រះ​វិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹង​ត្រែង តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ ភ្នំ​ដងរែក ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៩°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ